រថយន្ត​ដឹក​ថ្ម​ដែល​ដឹក​ថ្ម​ជ្រុះ​រាយប៉ាយ​ពេញ​ផ្លុ​វ​ជាតិ​ត្រូវ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ ចាប់​យកមក​អប់រំ​

0

​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បានធ្វើ​ការចាប់​ឃាត់​រថយន្ត​ធុន​ធំ​៣​គ្រឿង ដែល​ដឹក​ថ្ម​ហួស​ទ្រុង​និង​លើស​ទម្ងន់​គ្មាន​គំរប បណ្តាលអោយ​ថ្ម​ជ្រុះ​រាយប៉ាយ​តាមផ្លូវ​ជាតិ ក្នុង​ក្រុង​កំពង់ឆ្នាំង យក​ចាប់​យកមក​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹកជញ្ជូន​ថ្ម​ដែល មិនមាន​គំរប​ទៀត​។​ការឃាត់​ចាប់​រថយន្ត​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​រង្វង់​មូល​វិមានឯករាជ្យ ក្រុង​កំពង់ឆ្នាំង​។​DSC09632
​ ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​ក្រោយពី​ទទួលបញ្ជារ ពី​លោកស្នងការ​នគរបាល​ខេត្ត​ទាក់ទង​នឹង​ករណី​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បានដាក់​កំលាំង​ស្ទាក់ចាប់​រថយន្ត​ដឹក​ថ្ម​គ្មាន​គំរប​បាន​៣​គ្រឿង​របស់​ក្រុមហ៊ុន​ជី​អាយ នាំយកមក​កាន់កា​រិ យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ធ្វើការ​ព្រមាន​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បាតុភាព​ខុស​ប្រក្រតី​ខាងលើនេះ​។​បើ​ពេល​ក្រោយ​ពួកគេ​នៅតែ​បំពាន​ច្បាប់​ចរាចរណ៍​ទៀត​នោះ សមត្ថកិច្ច​នឹងមិន​អត់អោន​ទៀតឡើយ​។​DSC09635
​ ​គួរ​បញ្ជាក់ថា​កន្លងមក មាន​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ជាច្រើន​គ្រឿង​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដោយ​គ្មាន​ការ​គ្រប ដឹក​ហៀរ​ទ្រុង​លើស​ទម្ងន់​បណ្តាលអោយ​ដី ថ្ម ទាំងនោះ​កំពប់​ជ្រុះ​រប៉ាត់រប៉ាយ​នៅតាម​ផ្លូវ​ក្នុង​ក្រុង និង​ផ្លូវជាតិ​លេខ​៥៣ ដែល​ធ្វើអោយ​ផ្លូវ​កៅស៊ូ​ពណ៌​ខ្មៅ​ក្លាយទៅជា​ផ្លូវដី​ពណ៌​ស​ដូច​ផ្លូវដី​លំ​ទៅវិញ ដោយ​មិនទាន់​ឃើញ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ធ្វើ​ការចាប់​ឃាត់ និង​ផាកពិន័យ​នោះឡើយ ដែល​ករណីនេះ​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់​ផ្លូវ សុខ​មាល ភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ផ្លូវ ព្រមទាំង​ធ្វើអោយ​បាត់​នូវ​សោ​ភ័​ណ្ឌ​ភាព​ផ្លូវ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទៀតផង​។​DSC01097
​កន្លងមក​ករណី​រថ​យន្ត​ដឹក​ថ្ម​លើស​ទម្ងន់​របស់​ក្រុមហ៊ុន WTG Co,Ltd. បានធ្វើ អោយ ផ្លូវ កៅស៊ូ​មួយ​ខ្សែ​ដែលមាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ ទៅ​វត្តភ្នំ​សន្ទូច បាន​រង​ការខូចខាត​ទាំងស្រុង មកដល់ពេលនេះ​ក្រុមហ៊ុន​នោះបាន​គេច ខ្លួន​មិន​ទទួលខុសត្រូវ​ក្នុងការ​ជួសជុល​ផ្លូវ​តាម​កិច្ចសន្យា​សង​ខេត្ត​វិញ​ឡើយ​។​DSC09639
​ ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង សំណូម​ឯ​.​ឧ​អភិបាលខេត្ត ចាត់​វិធា​ម​ការណ៍​អោយបាន​ម៉ឺងម៉ាត់​ដល់​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ធ្វើការ​បង្ក្រាប​រថយន្ត​ល្មើស​ទាំងនោះ ដើម្បី​ការ ពារ​ផ្លូវថ្នល់​សាធារណៈ​របស់​រដ្ឋ​,​ការពារ​អាយុជីវិត​អ្នកប្រើប្រាស់​ផ្លូវ និង​សុខមាលភាព​របស់ ប្រជាពលរដ្ឋ អោយមាន​ប្រសិទ្ធិ​ផង​ចុះ​៕