កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីអាជ្ញាធរខេត្តកំពង់ធំ មកលើអជីវករផ្សារកំពង់ធំ ក៏ដូចជាផ្សារមួយ ចំនួននៅក្នុងខេត្ត ជម្រុញឲ្យមានការ ចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារ ចូលរួមទប់ស្កាត់អគ្គីភ័យកើតឡើង និងរួមគ្នាការពារនូវការតបណ្តាញចរន្តអគ្គីសនីដោយខុសបច្ចេកទេស ដែលជាហេតុ ធ្វើឲ្យមានអគ្គីភ័យកើតឡើង ដោយយោងតាមការវិនិឆ្ឆ័យអគ្គីភ័យដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ភាគច្រើនមកពីការឆ្លងចរន្តអគ្គិសនី។
នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក ហុក រិន អភិបាលក្រុងស្ទឹងសែន និងសមត្ថកិច្ចជំនាញ អគ្គីភ័យ រដ្ឋករទឹក បរិស្ថាន និងសូរិយោដី ចុះមកត្រួត ពិនិត្យការបំពាក់បំពង់ពន្លត់អគ្គីភ័យ ដែលត្រូវបានបំពាក់នៅក្នុងផ្សារកំពង់ធំ ចំនួន ៦កន្លែងជុំវិញផ្សារដើម្បី ងាយស្រួលដល់កម្លាំង និងប្រជាពលរដ្ឋ ក្នុងការចូលរួមអន្តរាគមន៍នៅពេលមានអាសន្នដែលកើតចេញពី ការឆាបឆេះនៅក្នុងផ្សារ។
លោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា ការបំពាក់បំពង់ពន្លត់អគ្គីភ័យនេះ ត្រូវបានដាក់ចំនួន ៦ចំនុច ដែលមានប្រអប់សុវត្តិភាព សម្រាប់ពន្លត់នៅពេលមានអាសន្ន ដោយសារតែផ្សារគឺជាកន្លែងដែលមានភាពតូចចង្អៀត បណ្តាលឲ្យរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅក្នុងផ្សាបានទេ ចំណែកផលប្រយោជន៍បំពង់ពន្លត់អគ្គីភ័យនេះ សមត្ថកិច្ច ឬប្រជាពលរដ្ឋ ក៏ដូចជាអជីករផ្សាអាច ទាញ់យកទៅបាញ់ ពន្លត់បាន
ដែលជាហេតុធ្វើមានការងាយស្រួល និងទប់ស្កាត់ការរាលដាលឆាបឆេះបាន ក្នុងនោះដែរដោយ យោងតាមបទបញ្ជារបស់ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យគ្រប់ផ្សារនៅក្នុងខេត្តកំពង់ធំ មានការបំពាក់បំពង់ទាំងអស់ ព្រមទាំងបានប្រជុំផ្សព្វផ្សាយអជីវករ ឲ្យចេះពន្លត់អគ្គីភ័យ ដោយមិនចាំបាច់តែកំលាំងរបស់ សមត្ថកិច្ចពន្លត់អគ្គីភ័យនោះទេ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការបំពាក់បំពង់បន្លត់អគ្គីភ័យនេះគឺជា ដោយមានការណែនាំពីឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការព្រួយបារម្ភណ៍ពីសុវត្តិភាពរបស់ប្រជាពលរដ្ឋ ដោយសារកន្លងមកមានអគ្គីភ័យកើតឡើងជាច្រើនកន្លែង នៅក្នុងប្រទេសថែមទាំង បានធ្វើឲ្យមានការខូចខាតនូវទ្រព្យសម្បត្តិជាច្រើន ទើបក្នុងនាមឯកឧត្តមជាប្រធានគណៈបញ្ជាការឯកភាព ខេត្ត បានរិះរកវិធីដើម្បីការពារការឆាបឆេះ និងបង្ករឲ្យមានអគ្គីភ័យកើតឡើង ទើបបានឯកភាពឲ្យមានការ បំពាក់បំពង់ពន្លត់ដោយបំពាក់តាមចំនុចសំខាន់ៗនៅក្នុងផ្សារ ចំណែកបំពង់អគ្គីភ័យនេះគឺបានចំណាយថវិកាបានមកពីការចូលរួមចំណែកពីអជីវករផ្សារ។

ដោយ ប៊ុន រដ្ឋា




































