​និស្សិត​ជ័យលាភី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​បរិញ្ញាបត្រ​និង​បរិញ្ញាបត្ររង​សរុប​១.៤៧៨​នាក់​ទទួល​សញ្ញាប័ត្រ​នៅ​សាខា​សកល​វិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​បន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ​:​និស្សិត​ជ័យលាភី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង សរុប​១.៤៧៨​នាក់ ទទួល​សញ្ញាប័ត្រ​នៅ​សាខា​សកល​វិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​បន្ទាយមានជ័យ​ក្រោយ​បញ្ចប់​ការសិក្សា​។​​ពិធី​នេះ​ប្រ​ព្រិ​ត្ត​ទៅ​ក្រោម​វត្តមាន ឯកឧត្ដម​ប៊ុន ម៉ា​ណែ​ត ប្រធាន​គណ​:​ក​ម្មា​

ធិ​ការ​អាហារូបករណ៍​និស្សិត​ក្រីក្រ របស់​សម្ដេច​អគមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ប៊ុន សែន ឯកឧត្ដម​គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃទី​១៩ ធ្នូ ២០១៤ ។​IMG_0852
​លោក ណង ថា សាកលវិទ្យាធិការរង និង​ជា​នាយក​សាខា​សាកលវិទ្យាល័យ គ្រប់គ្រង​និង​សេដ្ឋកិច្ច មានប្រសាសន៍ថា​: និស្សិត​ជ័យលាភី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​បរិញ្ញាបត្រ​និង​បរិញ្ញាបត្ររង​សរុប​១.៤៧៨​នាក់​ក្នុងនោះ ៥៤១​ជា​ស្ត្រី ទទួល​សញ្ញាប័ត្រ​ក្រោយ​បញ្ចប់​ការសិក្សា​។​IMG_0850
​លោក ណង ថា​បន្តថា​: ដើម្បី​លើក​កំពស់​គុណភាព ប្រសិទ្ធភាព​ប្រកបដោយ សីល​ធ​ម៏ នៃ​ការ​អប់​ថ្នាក់​ឧត្ដមសិក្សា និង​ថ្នាក់ក្រោម​ឧត្ដមសិក្សា សកល​វិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បាន​បណ្ដុះ បណ្ដាល ធនធានមនុស្ស ដោយ​ឈរលើ​គោលការណ៍​គុណភាព​ជា​ចម្បង​។​

IMG_0838សាកលវិទ្យាល័យ បណ្ដុះបណ្ដាល​លើ ៤​កម្រិត​គឺ​: ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​មាន​ជំនាញ​ចំនួន​៨​រួមមាន​: គ្រប់គ្រង គណនេយ្យ ម៉ាឃីតធីង ធនាគា​និង​ហិរញ្ញ​វ​ត្តុ ទេសចរណ៍ សេដ្ឋកិច្ច នីតិសាស្ត្រ និង​ជំនាញ​ភាសា​អង់គ្លេស មាន​បុគ្គលិក​បំរើការ​ងារ​សរុប ៦៨​នាក់​បំរើការ​តាម​ការិយាល័យ និង​ដេ​ប៉ា​តេ​ម៉​ង់​ចំនួន​១០​។​
​ឯកឧត្ដម​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: ជោគជ័យ​នេះ​បាន​សម្ដែង​ចេញ ពី​ការខិតខំ​តស៊ូ របស់​ប្អូនៗ ជ័យលាភី​ទាំងអស់ ហើយ​សូមអោយ​ការ​បញ្ជ​ប់​ការសិក្សារ​គ្រប់​ជំនាញ​នាំ​ប្រកបដោយ គុណ ភាព​ដើម្បី បំរើ​ការងារ​ក្នុង​ខេត្ត​។​IMG_0929
​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា​: រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី នយោបាយ​យុទ្ធសាស្ដ្រ​ចតុកោណ ក្នុងនោះ​កំណត់​វិស័យ សិក្សាអប់រំ បណ្ដុះបណ្ដាល​ធនធានមនុស្ស គឺជា​វិស័យ​អាទិភាព​មួយ ដ៍​ចម្បង​ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​សំនូម​ពរដ៍​ទទូច​របស់​ប្រជាពលរដ្ឋ​។​​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ធ្វើកំណែទម្រង់​វិស័យ​អប់រំ ដើម្បី​លើក​កំពស់​គុណភាព ប្រសិទ្ធភាព​និង​សីល​ធ​ម៏ ដែល​ចាប់ផ្ដើម​ពី មតេយ្យ​សិក្សា រហូតដល់​ថ្នាក់ឧត្ដម​និង​ក្រោម​ឧត្ដមសិក្សា​។​IMG_0851
​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើរ​ដល់​និស្សិត​ជ័យលាភី​ដែល​ទទួលបាន​សញ្ញាបត្រ​នា​ថ្ងៃនេះ នាំយក​ចំនេះដឹង​ប្រកបដោយ​គុណភាព​នា​ថ្ងៃនេះ បំរើរ​ការងារ​ប្រកបដោយ​វិជ្ជាជីវ​: ដើម្បី​បង្កើន​ជាតិ​និង​គ្រួសារ​៕