អាមេរិក គុយបា​បញ្ចប់​គំនុំ​ចាស់ បើក​ទំព័រ​ប្រ​វ​ត្ដិ​សាស្ដ្រ​ថ្មី​

0

​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានចេញ​សេចក្ដី​ប្រកាសថា អាមេរិក និង​គុយបា បាន​ត​ភ្ជាប់​ឡើង វិញ​នូវ​ទំនាក់ទំនង​ការបរទេស​ក្រោយ រយៈពេល​ជាង​៥០​ឆ្នាំ​ប្រឈមមុខ​តាន តឹង​ដាក់គ្នា ។ នេះ​ជាការ​ផ្លាស់ប្ដូរ​គោល នយោបាយ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ អាមេរិក​ជាមួយ​គុយបា

ក្រោយ​រយៈ ពេល​ជាង​កន្លះ​សតវត្សរ៍ ។​នៅមុន​ការប្រកាស​របស់​ប្រ​ធានា​ធិ ប​តី​អូ​បា​ម៉ា នៅវេលា​ម៉ោង​១២ ថ្ងៃទី ១៧ ខែធ្នូ មន្ដ្រីជាន់ខ្ពស់​អាមេរិក​ក៏បាន ប្រកាសថា នឹង​បើក​ស្ថានទូត​នៅ​គុយបា ឡើងវិញ​នៅពេល​ដ៏​ខ្លី​ខាងមុខ ។ ក្រោយ ការប្រកាស​ភ្លាមៗ ប្រធានាធិបតី អូ​ុ​បា​ម៉ា ក៏បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ មេដឹកនាំ​គុយបា លោក​រ៉ា​អូ​ល កា​ស្ដ្រូ រយៈពេល​ជាង​១​ម៉ោង ។ ក្រោយ​ការ បញ្ចប់​ពិភាក្សា មេដឹកនាំ​គុយបា​ក៏បាន ប្រកាស​ដំណឹង​ល្អ​ទៅដល់​ប្រជាជន​គុយបា ទាំងមូល​ផងដែរ ។​download (2)
​អាមេរិក និង​គុយបា​ប្រែក្លាយ​ទៅជា សត្រូវ​នឹង​គ្នា​ក្រោយ​ឆ្នាំ​១៩៥៩ ។ ចាប់ តាំងពី​ពេលនោះ​មក ប្រទេស​ទាំងពីរ​មិន មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នោះ ឡើយ ហើយ​អាមេរិក​ក៏បាន​អនុម័ត​ដាក់ ទណ្ឌកម្មសេដ្ឋកិច្ច​ប្រទេស​គុយបា​រហូត មកទល់ពេលនេះ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ ធ្លាក់ចុះ ពលរដ្ឋ​រស់នៅ​យ៉ាង​លំបាក វេទនា ។ ជាមួយនឹង​ការសម្រេច​ខាង លើ អាមេរិក និង​គុយបា​បាន​ឡើង​គំរោង ឱ្យមាន​ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រី​ជាន់ ខ្ពស់​ប្រទេស​ទាំងពីរ ក្នុង​គោលដៅ​ពង្រឹង កិច្ចសហប្រតិបត្ដិការ ។download (3)
​ការតភ្ជាប់​ទំនាក់ទំនង​រវាង​អាមេរិក នឹង​គុយបា​ជា​សញ្ញា​ល្អប្រសើរ​មួយ​ក្នុង ការជួយ​ដល់​សេដ្ឋកិច្ច​គុយបា ក៏ដូចជា ការបើកផ្លូវ​ជួយ​ដល់​សេដ្ឋកិច្ច​អាមេរិក ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ។ កា​រត ភ្ជាប់​ទំនាក់ទំនង​ធ្វើឱ្យ​មជ្ឈដ្ឋាន​នៅ​ជុំវិញ ពិភពលោក​ចាប់អារម្មណ៍​បំផុត ដោយ សារ​តែ​វា​កើតឡើង​ចំពេល​ដែល អាមេរិក​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី ក៏ដូចជា​តម្លៃ​ប្រាក់ រុស្ស៊ី​ដាំ​ក្បាល​ធ្លាក់ចុះ​ដោយ​សេរី ។download (1)

ក្រុម អ្នកវិភាគ​យល់ឃើញថា អាមេរិក​មិន អាចដាក់​ទណ្ឌកម្ម​ប្រទេស​ជាច្រើន​ក្នុង ពេល​ព្រម​គ្នា​នោះឡើយ បើ​ធ្វើ​ដូច្នេះ សេដ្ឋកិច្ច​អាមេរិក​ក៏ត្រូវ​ទទួលរង​ផល​ប៉ះ ពាល់​ដូចគ្នា ទាំងនោះ​ហើយ​ដែល​ធ្វើឱ្យ អាមេរិក​បង្កើត​ទំនាក់ទំនង​ជាមួយ​គុយ បា បញ្ចប់​ការ​ចងគំនុំ ដោយ​បង្កើន​ការ ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​វិញ 9