ឥណ្ឌា​ពង្រឹង​សន្ដិសុខ​ក្រោយ​ការ​វាយ ប្រហារ​សិស្ស​នៅ​ប៉ា​គី​ស្ថាន

0

​ក្រសួងមហាផ្ទៃ​ឥណ្ឌា​បាន​ជំរុញ​ឱ្យ មន្ដ្រី​សន្ដិសុខ​គ្រប់​ជាន់ថ្នាក់​ពង្រឹង​សកម្ម ភាព​ការពារ​សន្ដិសុខ​នៅ​ទីតាំង​សា​ធា​-​រណៈ​ក្នុងនោះ​មាន​ផ្លូវដែក​…​។​​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃទី​១៧ ខែ ធ្នូ បានចេញ​បញ្ជា​ដល់​បណ្ដា​រដ្ឋ​ទាំងអស់ ការពារ​សន្ដិសុខ​ឱ្យបាន​ប្រសើរ​បំផុត ដោយ​ក្រុម​ភេរវកម្ម​អាច​

វាយប្រហារ គ្រប់ពេលវេលា ។ ពិសេស​ក្នុងពេល ដែល​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ ឥណ្ឌា​ក្នុង​ខែមករា ឆ្នាំ​២០១៥ ។download (7)
​ការប្រកាសអាសន្ន​ពី​ការ​វាយ ប្រហារ​ភេរវកម្ម​នៅក្នុង​ប្រទេស​ឥណ្ឌា ក្រោយពេល​មានការ​បាញ់ប្រហារ​ពី ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន សម្លាប់​សិស្ស និង​បុគ្គលិក​សាលា​១៤១ នាក់ និង​រងរបួស​រាប់រ​យ​នាក់ ។ ក្រុម ភេរវកម្ម​ដែល​វាយប្រហារ​នៅក្នុង ប្រទេស​ឥណ្ឌា​ក៏​ឆ្លង​ចូល​មកពី​ប្រទេស ប៉ា​គី​ស្ថាន ។​download (6)
​កន្លងមក ខ្មាន់កាំភ្លើង​ក្រុម​តា​លី​បង់ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក៏បាន​ឆ្លង​ចូល ទឹកដី​ឥណ្ឌា​វាយប្រហារ​ភេរវកម្ម​នៅ អគារ​ពាណិជ្ជកម្ម​ទីក្រុង​ម៉ុម​បៃ​បណ្ដាល ឱ្យមាន​អ្នកស្លាប់​រាប់សិប​នាក់ ។ សកម្ម ភាព​វាយប្រហារ​នៅ​ប៉ា​គី​ស្ថាន​នាពេល នេះ​បានធ្វើឱ្យ​ឥណ្ឌា​ប្រុងប្រយ័ត្ន 9