មែកឈើមួយយ៉ាងធំស្រាប់តែបាក់ ធ្លាក់សង្កត់ពីលើក្បួនរថយន្ដអមការពារ នាយករដ្ឋមន្ដ្រីថៃ លោកប្រាយុទ្ធ ចាន់ អូចា ពេលកំពុងធ្វើដំណើរវិលត្រឡប់ មកកាន់អគាររដ្ឋាភិបាលវិញ ។ជាភ័ព្វសំណាង នាយករដ្ឋមន្ដ្រីចាន់ អូចា មិនរងរបួសនៅក្នុងហេតុការណ៍ ខាងលើ ប៉ុន្ដែប៉ូលិសពីរនាក់ដែល
ធ្វើ ដំណើរបើកផ្លូវមុនក្បួនរថយន្ដនាយករដ្ឋ មន្ដ្រីរងរបួសជាទម្ងន់ ហើយបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើកើតឡើងនៅ លើដងផ្លូវ Sukhumvit ទីក្រុងបាងកក ពេលនោះមែកឈើយ៉ាងធំមួយក៏ស្រាប់ តែបាក់ចុះមកចំពេលដែលក្បួនរថយន្ដ នាយករដ្ឋមន្ដ្រីឆ្លងកាត់ ។
នៅក្នុងសេចក្ដីប្រកាសមួយក្រោយ ហេតុការណ៍ខាងលើកើតឡើង នាយករដ្ឋ មន្ដ្រីលោកប្រាយុទ្ធ ចាន់អូចា នៅតែធ្វើ ការដូចធម្មតា ដោយមិនបានផ្លាស់ប្ដូរ កាលវិភាគនោះឡើយ ។
មិនត្រឹមតែ ប៉ុណ្ណោះ លោកចាន់អូចា បង្ហាញខ្លួនជា ញឹកញាប់នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមថា លោកមានរបួសដោយសារតែមែកឈើ បាក់ចំរថយន្ដ ។
ហេតុការណ៍អាក្រក់ខាងលើកើតឡើង បន្ទាប់ពីលោកប្រាយុទ្ធ ចាន់អូចា វិល ត្រឡប់មកពីការចូលរួមពិធីតាំងពិព័រណ៍ មួយដែលមានឈ្មោះថា “នាំសុភមង្គល ទៅឱ្យយុវជន”នៅមជ្ឈមណ្ឌលវិទ្យាសាស្ដ្រ ជាតិ និងអប់រំកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ 9