នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​សាលា​ទៅផ្ទះ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​កំពុង​បត់​ឆ្លងផ្លូវ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​សាលា​ត្រឡប់ទៅផ្ទះ​ជុំគ្នា​ជាមួយ​មិត្ត​ភ័ក្តិ​២-៣​ម៉ូតូ​ទៀត​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង​បត់​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​បណ្ដាលអោយ​រងរបួស​ធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​ផ្លូវ​លេខ​៣៧០​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​snapshot20141218162405
​បើតាម​សម្ដី​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-8064 ចេញពី​សកល​វិទ្យាល័យ បៀ​ល​ប្រាយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម បំណង​ទៅផ្ទះ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន លឿន​ជុំគ្នា​ជាមួយ​មិត្ត​ភ័ក្តិ​២-៣​ម៉ូតូ​ទៀត ស្រាប់តែ​មកដល់​snapshot20141218162351ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង ម៉ាក​លុច​ស៊ី​ស​GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8987 ធ្វើដំណើរ​ច្រាស់ទិស​គ្នា​ហើយ​បាន បត់​ឆ្វេង​ឆ្លងផ្លូវ​យ៉ាង​លឿន​ធ្វើអោយ​នារី​រងគ្រោះ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​រថយន្ត​ចំ​ជំ​ហៀ​ង​ខាងស្ដាំ​ពេញទំហឹង​បណ្ដាលអោយ​នារី​រងគ្រោះ​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង ហើយ​រថយន្ត​និង​ម៉ូតូ រង​ការខូចខាត​ទាំងសងខាង​។​snapshot20141218162259
​បន្ទាប់ពី​កើតហេតុ​ភាគី​ខាង​រថយន្ត​ក៏បាន​ឈប់​រថយន្ត​និង​បាន​ជួយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ បាយ័ន ដើម្បី​ព្យាបាល​របួស​ភ្លាមៗ​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះមក​អន្តរាគមន៍ ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​
snapshot20141218162313