ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធិ សំណេះសំណាល់ជាមួយបងប្អូន ដែលមានអាជីពជាអ្នករត់ម៉ូតូឌុប និងអ្នករត់រម៉កកងបី ចំនួន៥៨៨នាក់មកពី៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់
បើតាមរបាយការណ៍របស់លោកស្រី ម៉ែន ផល្លី អភិបាលក្រុងស្តីទី បានឲ្យដឹងថា នៅទូទាំងក្រុងពោធិ៍សាត់ មានបងប្អូនដែលយកមុខរបររត់ម៉ូតូឌុប និងរម៉កកង់បីជាអាជីព មានចំនួន៥៨៨នាក់ ក្នុងនោះសង្កាត់ផ្ទះព្រៃ 156 នាក់ក្នុងនោះម៉ូតូកង់បី 11នាក់-សង្កាត់ផ្ទះព្រៃ167នាក់ កង់បី35នាក់-សង្កាត់លលកស 89នាក់ ម៉ូតូកង់បី9នាក់-សង្កាត់រលាប118នាក់ម៉ូតូកង់បី3នាក់-សង្កាត់ស្វាយអាត់69នាក់ ម៉ូតូកង់បី5នាក់-សង្កាត់ព្រៃញី58នាក់-បន្ទាយដី72នាក់-ចំរើនផល4នាក់ ។ លោកស្រីអភិបាលក្រុងស្តីទី ក៏បានរំលឹកផងដែរថា ក្នុងចំណោមអ្នករត់ម៉ូតូឌុប ទាំង៥៨៨នាក់នេះ មានបងប្អូនខ្លះ ជាមន្ត្រីរាជការចូលនិវត្តន៍ ។
ក្នុងឱកាសនោះដែរ ក៏មានបងប្អូនជាអ្នករត់ម៉ូតូឌុប បានលើកឡើងជាសំណូមពរផ្សេងៗ ដើម្បីឲ្យឯកឧត្តមអភិបាលខេត្ត ជួយដោះស្រាយដូចជា សុំផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិស្ពានថ្មរ សុំមួកការពារសុវត្ថិភាពសុំបន្ធូរបន្ថយពន្ធនាំចូលម៉ូតូ។
មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា នេះជាការជួបជុំគ្នាលើកទី២ហើយ ។
ក្នុងនាមប្រធានក្រុមម៉ូតូឌុប ឯកឧត្តម ម៉ៅ ធនិន បានថ្លែងកាកោតសរសើរ ដល់បងប្អូនក្រុមម៉ូតូឌុប និងអ្នករត់រម៉កកងបីទាំងអស់ ដែលបានចូលរួមសាមគ្គីគ្នា និងបានឆ្លើយតបភ្លាមៗ រាល់ពត៌មានសន្តិសុខ ក្នុងក្រុងពោធិ៍សាត់ មកគណៈបញ្ជាការឯកភាពខេត្ត ។
ពាក់ព័ន្ធនិងការលើកឡើង របស់បងប្អូនអ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ឯកឧត្តម ម៉ៅ ធនិន បានធានាកាដោះស្រាយជូនផ្លូវលំ ក្នុងភូមិស្ពានថ្មរ ពន្ធនាំចូលម៉ូតូ គឺជាតួនាទី របស់ពន្ធគយ ទុកឲ្យ
ខាងគយគេឆ្លើយតប ប៉ុន្តែចំពោះកាបង់ពន្ធផ្លូវប្រចាំឆ្នាំ សម្រាប់ម៉ូតូឌុបមួយគ្រឿង ៤៥០០រៀល ឯកឧត្តមនិងលោកជំទាវ ជួយបង់ពន្ធជូនបងប្អូនម៉ូតូឌុប អាជីពទាំង៧០០គ្រឿង ក្នុង៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ ចាប់ពីឆ្នាំ២០១៥ទៅ ដោយឡែកមួកការពារសុវត្ថិភាព លោកជំទាវ ហ៊ុន ចាន់ធី ភរិយាឯកឧត្តម ម៉ៅ ធនិន សន្យាផ្តល់ជូនបងប្អូនគ្រប់ៗគ្នា នៅពេលក្រោយ ៕



































