គ្រូបង្វឹកក្លិបSouthampton (សោតថេមតុន)លោក Mauricio Pochettino (ម៉ូរីស៊ីអូ ប៉ូឆេទីណូ)បានច្រានចោល ចំពោះការលើកឡើងថា គាត់អាចនឹងឈានជើងចូលទៅដឹកនាំក្លិបយក្សអេស្ប៉ាញ Real Madrid ។ កាលពីពេលថ្មីៗនេះសារព័ត៌មានមួយបានរាយការណ៍ថា ក្លិបអធិរាជ.សកំពុងតែធ្វើការទាក់ទងលោក Pochettino ក្នុងគោលបំណងនាំយកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះដឹកនាំក្លិបនៅរដូវកាលក្រោយ ។ គ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះប្រាប់ BBC Sport ថា “ខ្ញុំជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយពីចចាមអារ៉ាម នោះទេ តែខ្ញុំចូលចិត្តនិយាយអ្វីដែលជាការពិតហើយខ្ញុំសូមបដិសេធចំពោះការលើកឡើងនេះ” ។ លោកបានបញ្ជាក់ថា “ខ្ញុំមិនទាន់គិតពីអនាគតនោះទេ នៅពេលនេះខ្ញុំគ្រាន់តែដឹងថាខ្ញុំកំពុងព្យាយាមជួយក្លិប Southampton ៕ ![461792291-southampton-manager-mauricio-pochettino-looks-on-before[1]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/02/461792291-southampton-manager-mauricio-pochettino-looks-on-before1.jpg?resize=448%2C252&ssl=1)





































