​នគរបាល​ក្រុង​ចាប់​ក្របី​បាន​១២​ក្បាល​សង្ស័យ​ចោល​លួច​ពី​ខេត្តស្ទឹងត្រែង​មក​លា​ក់នៅ​ខេត្តរតនគិរី​ ​បំរុង​នាំយកទៅ​លក់​នៅ​ប្រទេសជិតខាង​

0

ខេត្តរតនគិរីៈ សមត្ថកិច្ច​នគរបាល​ក្រុង​ចាប់​ក្របី​បាន​ចំនួន​១២​ក្បាល សង្ស័យ​ចោល​លួច​ពី​ខេត្តស្ទឹងត្រែង​មក​លាក់ទុក​នៅ​ខេត្តរតនគិរី​ដែល​ឈ្មួញ​បំរុង​យកទៅលក់​នៅ​ប្រទេសជិតខាង ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ ម្ចាស់​ក្របី​ឈ្មោះ​នាង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ តាំង​DSC04986ឲ្យ​ម្ចាស់​ក្របី​ដែល​បាត់​ទាំង​៤​នាក់​បាន​ឲ្យ​ដឹងថា ក្របី​របស់គាត់​ចំនួន​៦​ក្បាលមាន​ឈ្មោល​៣ ញី​៣ និង​មេ​មួយ​ផើម​ក្នុង​ពោះ ដែល​បាន​ចង​ពីក្រោយ​ផ្ទះ​ចំងាយ​ជិត​១​គី​ឡូង​ម៉ែត្រ​នោះ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ គាត់​ដើរ​ចេញពីផ្ទះ​ទៅ​មើល​ក្របី​ដែល​គាត់​ចង​នៅក្រោយ​ផ្ទះ​នោះ​ក៏​ស្រាប់តែ​បាត់អស់​រលីង ភ្លាមៗ​នោះ​គាត់​និង​អ្នក​ស្រុកភូមិ​ក៏​នាំគ្នា​ដើររក​ក្របី​យ៉ាង​ភ័យព្រួយ​និង​ប្រ​យ៉ាប់​ប្រ​យ៉ា​ល់ ហើយ​ពួ​របស់គាត់​បាន​ដើររក និង​ដាក់​បណ្តាញ​មក​ខេត្តរតនគិរី​លុះ​ឃើញ​ក្របី​ចំនួន​១២​ក្បាល​ដែល​ជនសង្ស័យ​យក​ចង​លាក់ទុក​ជាយក្រុង​DSC04992ក៏​ដាក់ពាក្យ​បណ្តឹង​មក​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង សហការ​ជាមួយ​អធិការ​ក្រុង ក៏​ឃាត់​និង​ដឹក​ក្របី​នោះមក​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​បាន​លុង​។ ឯ​បុរស​ឈ្មោះ សុខ ប៊ុន អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹ​ត្រែង បាន​បាត់​ក្របី​ចំនួន​៤​ក្បាល ក្របី​ឈ្មោល​១​ក្បាល និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ សង្កាត់ ក្រុង​ខាងលើ ចំនួន​៣​ក្បាល ហើយ​ប្រជា​ពល​ដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​កា​ផាន់ សង្កាត់ ក្រុង ខាងលើ​នោះដែរ បាន​បាត់​ក្របី​មួយ​ក្រោល​ចំនួន​១៥​ក្បាល​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤​។ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ លោក​តេង សា​វុ​ទ្ធ អធិការរង​ក្រុង​ទទួល​ផ្នែក​ព្រំ​ទណ្ឌ​មិនអាច​សុំ​ការបំភ្លឺ​នេះ​បានទេ​ដោយ​ជាប់រវល់​កម្មវិធី​ចែក​អត្ត​សញ្ញា​តិ​ប័ណ្ណ​នៅ​សាលាក្រុង​។​DSC04993
​ ​គួរបញ្ជាក់​ការចាប់​ក្របី​បាន​ទាំង​១២​ក្បាល​នេះ​ដែល មជ្ឈដ្ឋាន​ទូរ​ទៅ​ងឿងឆ្ងល់​មូលហេតុ​អ្វី​បានជា​សមត្ថកិច្ច​នគរ​បាល​ចាប់​បានតែ​ក្របី ចំនួន​១២​ក្បាល ឯ​ជនសង្ស័យ​និង​មធ្យោបាយ​បែរជា​សម​ត្ថិ​ច្ច​មិនបាន​ឃាត់ទុក​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ប្រជាពលរដ្ឋ​ទូរ​ទាំង​ខេត្តរតនគិរី​ថា​តើ​សមត្ថកិច្ច​នគរបាល​ក្រុង​បាន​លុង​ចាប់​ជនសង្ស័យ​និង​មធ្យោបាយ​យកមក​ផ្តន្ទាទោស​បានដែរ​ទេ​៕