កំពង់ស្ពឺ=លោកវិរសេនីយ៏ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកឪរ៉ាល់រួមទាំងមេបញ្ជាការរងនិងកងកំលាំងនាព្រឹកថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០១៤បាននាំនូវអំណោយចុះសួរសុខទុក្ខដល់លោក ព្រិន្នបាល ទេព ផល្លា ជាសមាជិកកងរាជអាវុធហត្ថស្រុកឪរ៉ាល់ដែលកំពង់សម្រាកព្យាបាលនៅផ្ទះម្តាយដែលជាស្ត្រីមេម៉ាយស្ថិតក្នុងភូមិត្រពាំងគ្រោះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោកវិរសេនីយ៏ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកឪរ៉ាល់បានមានប្រសាសន៏ថា យោងតាមការចង្អុលបង្ហាញពីនាយ ឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្របតាមការណែនាំរបស់លោកឧត្តមសេនីយ៏ត្រី ម៉ែន ស៊ីប៊ន មេបញ្ជា ការកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ អំពីការចុះសួរសុខទុក្ខដល់ មន្ត្រីអាវុធអា ហត្ថ ដែលមាន ជំងឺកំពង់សម្រាកព្យាបាលនិងមន្ត្រីអាវុធដែលទីទាល់ក្រ នៅតាមអង្គភាពដែល ខ្លួនគ្រប់គ្រង ។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកឪរ៉ាល់បានបន្តថាដោយបានដឹងពីជីវ ភាព ជួបការលំបាករបស់លោកព្រិន្នបាល ទេព ផល្លា ទើបលោកបានប្រម៉ែ ប្រមូលថវិកា និងសម្ភារះបរិក្ខាបរិភោគមួយចំនួនមកផ្តល់ជូន ក្រុមគ្រួសាររបស់ មន្ត្រីកងរាជអាវុធហត្ថខាងលើដែលកំពង់សម្រាកព្យាបាលជំងឺដោយសារជួបគ្រោះថ្នាក់ចរាចរណ៏ពេលធ្វើដំណើរតាមដងផ្លូវ ។
សម្ភារះដែលបានយកមកចែកជូននាពេលនេះរួមមាន ប្រាក់៤០,០០០០ រៀល អង្ក ៥០គីឡូក្រាម មី ទឹកស៊ីអ៊ីវ ប៊ីចេង ត្រីខ ទឹកដោះគោ ។ល។ ដែលសម្ភារះទាំងនេះអង្គភាពបានសហការរួបរួមគ្នាដោះស្រាយជួយដល់សមាជិកក្នុងអង្គភាពជាមួយជាការដោះទាល់បានមួយរយដែរ ។ហើយក៏សូមឲ្យលោក ព្រិន្នបាល ទេព ផល្លា ឆាប់បានជាសះស្បើយវិលចូលបំរើការងារអង្គភាពបំរើ ជាតិការពារសុខសន្តិភាពជូនប្រជាពលរដ្ឋវិញក្នុងពេលឆាប់ៗនេះ ។
ព្រិន្នបាល ទេព ផល្លា បានថ្លែងថាលោកបានទទួលអំណោយថ្ងៃនេះក៏ជា សក្ខីភាពបង្ហាញថាអង្គភាពបានយកចិត្តទុកដាក់មកលើរូបគាត់នៅពេលមានករណីជួបឧបទ្ទវហេតុ ដូចនេះ និងម្យ៉ាងអំណោយទាំងនេះបានដោះស្រាយដល់ជីវ ភាពគ្រួសាររបស់គាត់បានមួយកំរិតផងដែរ ។
ព្រិន្នបាល ទេព ផល្លា បានបញ្ជាក់ថាកន្លងមករូបលោកក៏ធ្លាប់បានទទួល ការណែនាំពីមេបញ្ជាការឲ្យចេះរួបរួមសាមគ្គីគ្នា ចេះស្រឡាញ់គ្នា និងចេះជួយគ្នា ពេលជួបទុកលំបាកចេះជួយដោះស្រាយនៅពេលមានបញ្ហាកើតឡើងផ្សេងៗដូចពេលនេះជាដើម អង្គភាពបានយកចិត្តទុកដាក់មកលើរូបលោកយ៉ាងខ្លាំង ដោយបាននាំអំណោយមកប្រគល់ដល់ក្រុមគ្រួសារលោកបើទោះបីបន្តិចបន្ទួចមែនតែវាជាទឹកចិត្តចេះស្រឡាញ់គ្នា៕




































