សមត្ថកិច្ច​បន្ត​ការសាកសួរ​គ្រូពេទ្យ​ឯកជន​និង​ការពារ​សុវត្ថិភាព​ជូន​ក្រុមគ្រួសារ​

0

បាត់ដំបង​: បើទោះបីជា​មិនទាន់បាន​ចំលើយសារភាព​ពី​គ្រូពេទ្យ​ឯកជន​ក៏ដោយ​ក៏​សមត្ថកិច្ច​ជំនាញ​​នៅតែ​បន្ត​ការស្រាវជ្រាវ​ទៅតាម​និតិ​វិធី និង​បន្ត​ការសាកសួរ​ទៅលើ​គ្រូពេទ្យ​ឯកជន​ដែល​គេ​សង្ស័យថា​​ជា​អ្នកចំលង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នោះ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ផ្តោត​សំខាន់​​ទៅលើ​ការប្រើប្រាស់​សេ​រុ​ាំ​ង និង​ម្ជុល​ដែល​បាន​ប្រើ​imageរួមគ្នា​ទៅលើ​អ្នកជំងឺ​នាពេល​កន្លងមក ព្រមទាំង​បាន​​ដាក់​កំលាំង​ចុះទៅ​ការពារ​សុវត្ថិភាព​ជូន​ដល់​ក្រុមគ្រួសារ​របស់​គ្រូពេទ្យ​ឯកជន​នោះ​យ៉ាង​ម៉ត់ចត់​ទៅតាម​​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
គួរ​រំលឹក​ដែរ​ថា​ដោយសារ​តែមាន​ភាព​រំជើប​រំជួល​ខ្លាំង​អំពី​បញ្ហា​នៃ​ការឆ្លង​មេរោគ​អេដស៍​
​ទៅលើ​ប្រជាពលរដ្ឋនៅក្នុង​ភូមិរ​កា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង រហូតដល់​ជាង​100​នាក់​រួចមក​​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះទៅ​នាំខ្លួន​លោកគ្រូ​ពេទ្យ​ឯកជន​ម្នាក់​ឈ្មោះ យ៉ែម ជ្រិ​ន ភេទ​ប្រុស​​អាយុ​55​ឆ្នាំ រស់នៅក្នុង​ឃុំ​រកា​ដើម្បី​យកមក​សាកសួរ​នៅ​ការិយាល័យ​នេះ​ដោយ​យោងទៅលើ​ការ​​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅក្នុង​ឃុំ​រកា​ទាំងមូល​. ។​image (3)

ដោយឡែក​នៅឯ​លំនៅដ្ឋាន​របស់​គ្រូពេទ្យ​ឯកជន​ត្រូវបាន​កំលាំងចំរុះ​ដែល​ក្នុងនោះ​មាន​
​លោកស្នងការ ខេត្ត លោក​ព្រះរាជអាជ្ញា កំលាំង​មកពី​នាយកដ្ឋាន​បច្ចេក​ទេស​វិទ្យាសាស្ត្រ​នៃ​ក្រសួង​​មហាផ្ទៃ ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​អង្គការ CPU ដែលជា​ដៃគូ​ដ៏​សំខាន់បំផុត​​បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ ព្រមទាំង​បាន​ប្រមូល​នូវ​សំភារ​:​ជាច្រើន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្បួន​វេជ្ជសាស្ត្រ​​បើទោះបីជា​កូនប្រសារ​របស់​គ្រូពេទ្យ​ឯកជន​នោះបាន​ប្រមូល​ដុតបំផ្លាញ​អស់​មួយចំនួន​រួចមកហើយ​​ក៏ដោយ​ក៏​កំលាំង​ជំនាញ​បានធ្វើការ​ប្រមូល​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​ដើម្បី​បញ្ជូនទៅ​ត្រួតពិនិត្យ​​និង​ធ្វើ​កោសល្យវិច័យ​នៅ​ក្រសួងសុខាភិបាល​ដើម្បីអោយ​ដឹងថា​តើ​សំភារ​:​និង​បរិក្ខា​ទាំងនេះ​មាន​ពាក់ព័ន្ធ​
​ទៅនឹង​ការចំលង​មេរោគ​ដ៏​សាហាវ​នេះដែរ​ឬ​យ៉ាងណា​. ។​image (1)
នៅ​ព្រឹក​ថ្ងៃទី​19​ខែធ្នូ ឆ្នាំ​2014​នេះ​បើ​គេ​ស​ង្គេ​ត​មើលទៅ​មណ្ឌល​សុខភាព​រកា គឺមាន​ប្រជា​
​ពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាននាំគ្នា​ចូលមក​ធ្វើតេស្ត​ឈាម​ជា​បន្តបន្ទាប់​ដើម្បី​ចង់ដឹងថា​តើ​ក្នុង​ឈាម​​របស់​ពួកគាត់​មាន​វិជ្ជមាន​ដែរ​ឬ​អត់ ដោយនៅ​ព្រឹក​នេះ​មាន​ចំនួន​រហូតដល់ 1117​នាក់​ហើយ​នេះ​បើ​​យើង​ប្រៀបធៀប​ទៅនឹង​ថ្ងៃទី​17​វេលា​ម៉ោង​11,30​នាទី​គឺមាន​តែ​ចំនួន​775​តែប៉ុណ្ណោះ​នឹងមាន​អ្នក​​ផ្ទុកមេរោគ​អេដស៍​ចំនួន​106​នាក់​. ។​image (2)
ជា​លទ្ធផល​នៅ​ព្រឹក​ថ្ងៃទី​19​នេះដែរ​យើង​មិនអាច​ទទួលបាន​នូវ​លទ្ធផល​ពិត​របស់​អ្នក​ផ្ទុក​
​មេរោគ​អេដស៍​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នោះឡើយ​. ។ ដោយឡែក​នៅឯ​សាលាឃុំ​រកា​ឯណោះ​វិញ​ក៏មាន​​ក្រុមគ្រូពេទ្យ​កូ​រេ​៉​បាន​ចុះ​ទៅធ្វើ​ការចែក​ថ្នាំ​គ្រប់​ប្រភេទ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រកា​ទាំងមូល​បើទោះបី​​ជា​ពួកគាត់​មាន​ជំងឺ​អ្វី​ក៏ដោយ នេះ​គឺជា​កាយវិការ​មួយ​ប្រកបដោយ​មនុស្ស​ធ៌​ម​ស្រប​ពេលដែល​ប្រជា​​ពលរដ្ឋ​ក្នុង​ឃុំ​រកា​ទាំងមូល​កំពុង​ជួបនឹង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​. ។​
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​វរ​:​សេនីយ៍​ទោ កុយ ហៀ​ង នាយការិយាល័យ​នគរបាល​ប្រឆាំង​
​ការជួញដូរ​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​លើកឡើងថា លោក​មិនទាន់​អាច​​បញ្ចេញ​នូវ​ចំលើយ​របស់​គ្រូពេទ្យ​ឯកជន​នេះ​បានទេ​ដោយសារតែ​ការសាកសួរ​នៅតែ​បន្ត​យ៉ាង​យក​​ចិត្ត​ទុកដាក់ និង​ធ្វើការ​ស្រាវជ្រាវ​លើ​សំណុំ​រឿងនេះ​មិនទាន់បាន​បញ្ចប់​នៅឡើយ​. ។​image (4)
លោក​វរ​:​សេនីយ៍​ឯក ជេ​ត វណ្ណ​នី ស្នងការរង​បាន​មានប្រសាសន៍ថា ដោយយោង​តាម​បទ​
​បញ្ជា​របស់លោក​ស្នងកា​រ គឺ​លោក​បានដាក់​កំលាំង​ទៅ​ការពារ​សុវត្ថិភាព​ដល់​ក្រុមគ្រួសារ​របស់​គ្រូពេទ្យ​​យ៉ាង​ម៉ត់ចត់​គឺ​មិនអាច​ធ្វេសប្រហែស​មួយ​វិនាទី​ណា​បានឡើយ ដោយឡែក​ការឆែកឆេរ​លំនៅដ្ឋាន​​គឺ​កំលាំង​នាយកដ្ឋាន និង​ក្រសួងសុខាភិបាល​បាន​ប្រមូល​សំភារ​: បរិក្ខា​ដែល​ពាក់ព័ន្ធ​នឹង​ក្បួន​​វេជ្ជសាស្ត្រដោយ​បានធ្វើកា​រវេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ដើម្បី​បញ្ជូន​ទៅធ្វើ​កោសល្យវិច័យ​និង​ពិ​និត្យនៅ​ក្រសួង​។​
ចំពោះ​កំណើន​នៃ​អត្រា​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​ឃុំ​រកា រហូតមក​ទល់នឹង​ពេលនេះ​
​គឺ​លោក វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​មិនអាច​ជំរាបជូន​បានទេ​នៅពេលនេះ​៕