កំពង់ឆ្នាំង៖រថយន្តតាក់ស៊ីធុនតូច១គ្រឿងដែលបានដឹកឥវ៉ាន់និងដែកលានចេញពីទទឹងគូថរថយន្តបែបនេះ ពិតជាអាចបង្កគ្រោះថ្នាក់ដល់អ្នកជិះកង់ឬម៉ូតូមិនខានឡើយ គេមិនដឹងនិងមិនយល់ថាអ្នកបើកបររថយន្តតាក់ស៊ីនេះគ្មានការយល់ដឹង ឬក៏មានចេតនាឡើយ ករណីរថយន្តតាក់ស៊ីដឹកឥវ៉ាន់មិនទំនងបែបនេះ អ្នកយកព័ត៌មានយើងបានជួបនៅចុងសប្តាហ៍មុននៅចំណុចផ្សារស្មែត វេលាម៉ោង៦និង២០ព្រឹកនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោក ឯក ស៊ុនរស្មី ព្រះរាអាជ្ញារងសាលាដំបូងខេត្ត ដែលជាអ្នកបើករថយន្តពីក្រោ
យរថយន្តតាក់ស៊ីខាងលើនេះជាមួយអ្នកយកព័ត៌យើងបាននិយាយអោយដឹងថា៖ការដឹក
ឥវ៉ាន់និងដែកលានលយចេញពីតួរទទឹងគូថរថយន្តបែបនេះ ពិតជាអាចបង្កគ្រោះ៩៩% ដល់អ្នកជិះកង់ឬម៉ូតូលើដងផ្លូវជៀសមិនរួចឡើយ។ព្រោះថាដែកទីបជ្រុងដែលលានចេញពីតួររថយន្តមានប្រវែងប្រមាណ៦តឹកទៅហើយ នៅពេលរថយន្តវ៉ាជែងកង់ម៉ូតូនៅកន្លែងចង្អៀតណាមួយពិតជាកៀរកង់ម៉ូតូដួលបង្កគ្រោះថ្នាក់ដល់គេមិនខានឡើយ។
លោកព្រះរាជអាជ្ញារងបានបញ្ជាក់អោយដឹងទៀតថា៖ករណីបង្កគ្រោះថ្នាក់ចរាចរ
ណ៍មាន២យ៉ាងគឺ៖ទី១.ការបង្កគ្រោះថ្នាក់ដោយអចេតនាដោយករណីចៃដន្យផ្សេងៗក្នុងពេ
លបើកបរ ទី២.ការបង្កគ្រោះថ្នាក់ដោយចេតនា ដូចករណីរថយន្តដឹកដែកលានចេញពីតួរ
រថយន្តខាងលើនេះ ពេលបង្កគ្រោះថ្នាក់គឺអាចចោទប្រកាន់ពីការបង្កគ្រោះថ្នាក់ដោយចេត
នាហើយ កំរិទោសទណ្ឌ័គឺធ្ងន់ធ្ងរជាងការបង្កគ្រោះថ្នាក់ដោយអចេតនា និងបើជនរងគ្រោះ ស្លាប់អាចនិងជាប់គុកទៀតផង។
រថយន្តតាក់ស៊ីដឹកដែកលានចេញពីតួរមិនទំនងខាងលើនេះ ម៉ាកកាមរី ពណ៌សពាក់ស្លាកលេខចាស់ ង.២៣៨០ភព២ ធ្វើដំណើរពីភ្នំពេញទៅពោធិសាត់ឬបាត់ដំបង។ករណីបែបនេះមិនគួរកើតមានឡើយ ហើយក៏មិនគួរយកគំរូតាមដែរ អ្នកប្រកបមុខរបររត់តាក់
ស៊ីដូចគ្នាគួរតែជួយដាស់តឿនគ្នាពេលឃើញការខុសឆ្គងដូចខាងលើនេះទើបជាការល្អ។
ការបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃមិនមែនជារឿងលេងសើចឡើយ គឺត្រូវតែសងការ
ខូចខាតដល់ទ្រព្យសម្បត្តិគេ សងថ្លៃព្យាបាលរបួសស្នាមគេ ជួសជុលការខូតខាតរថយន្តខ្លួនឯង បើជនរងគ្រោះស្លាប់វិញ ចង់មិនចង់ត្រូវតុលាការចាប់ដាក់គុកថែមទៀត ខានរក
ស៊ីចិញ្ចឹមប្រពន្ធកូន ហេតុនេះអ្នកបើកបរតាក់ស៊ីទាំងឡាយគួរតែមានការប្រុងប្រយត្ន័៕




































