ទិ​កា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៤ នៅ​ស្រុក​អង្គរជុំ​

0

​​សៀមរាប​  នៅ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៤​នេះ​នៅ​សាលាស្រុក​អង្គរជុំ ខេត្តសៀមរាប​មាន​ប្រារព្ធ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក​នូ​ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​ម៉ៅ​វុ​ឌ្ឍី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ដោយ​មានការ​និមន្ត​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​តំណាង​អង្គការ​សង្គម​ស៊ីវិល មាតាបិតា​សិស្ស​សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋ​មកពី​ក្រុង ស្រុក មានស្រុក​ស្រីស្នំ ស្រុក​វ៉ារិន និង ស្រុក​អង្គរជុំ ចំនួន ៥១៩ នាក់ ស្ត្រី ១៣០​នាក់​។​DSC_0981
​វេទិកា​នេះ មាន​គោលបំណង ដើម្បី​ផ្តល់ឱកាស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន មកពី​ក្រុង ស្រុក​ទាំងបី បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ នៃ​ការអភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហា​ប្រឈម ដែល​កើត​កន្លង ហើយ​វេទិកា​នេះ នឹង​ផ្តល់ឱកាស ក្នុងការ​បញ្ចេញ​មតិយោបល់​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​កង្វល់ សំណូមពរ តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ។​DSC_0974
​មានប្រសាសន៍​បើក​អង្គ​វេទិកា​នោះ​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដោយបាន​គូ​បញ្ជាក់ នូវ​គោល បំណង​សំខាន់ៗ ក្នុងការ​ផ្តល់ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​អំពី​សមិទ្ធ​ល ដែល​ក្រុមប្រឹក្សា​សម្រេចបាន​កន្លងមក បញ្ហា ប្រឈម​និង អំពី​បញ្ហា​អាទិភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមប្រឹក្សា​សម្រាប់​ឆ្នាំ​បន្ទាប់ និង ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ ក្នុង ការ​ផ្តល់យោបល់ ការពិភាក្សា​លើ​ខ្លឹមសារ និង របាយការណ៍ ព្រមទាំង​ទទួលយក​នូវ​អនុសាសន៍ សំណូមពរ​របស់ ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ ពិភាក្សា ដោះស្រាយ​និង ជម្រុញ​ឲ្យ​មានការ​ចូលរួម និង បង្កើន​ភាព​សិ្ន​ទ្ធ​ស្នាល​រវាង​អ្នក ផ្តល់​សេវាសាធារណៈ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ។​
​បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ធ្វើ​ការអាន​នូវ​បទបញ្ជាផ្ទៃក្នុង និង បង្ហាញ​ពី​តួនាទី ភារកិច្ច សិទ្ធិអំណាច​របស់ ក្រុមប្រឹក្សា និង ទិ​ដ្ឋា​ភាព​រួម នៃ​ការ​អភិ​វ​ឌ្ឃ​នៅ​ដែន​សមត្ថកិច្ច​ឆ្នាំ​២០១៥.២០១៩ និង ការបង្ហាញ​របស់លោក​ម៉ៅ វុ​ឌ្ឍី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ស្តីពី​សម​ទ្ធិ​ផល និង បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ​២០១៤ ។ DSC_0966
​ក្នុង​សំណួរ​សំណូមពរ និង ចម្លើយ ដែល​សមាជិក​អង្គ​វេទិកា​បានលើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់​នៅ តាម មូលដ្ឋាន ដោយ​ផ្តោតទៅលើ បញ្ហាដីធ្លី បរិស្ថាន បញ្ហា​អត្រានុកូលដ្ឋាន ការធ្វើ​ចំណាកស្រុក បញ្ហា​ផ្លូវថ្នល់ អគ្គិសនី បញ្ហា​តម្លៃ​កសិផល​ទាប និង ការកំណត់​ព្រំប្រទល់​រដ្ឋបាល​រវាង​ស្រុក និង​ស្រុក ខេត្ត​និង​ខេត្ត និង បញ្ហា​សេវា​សុខាភិបាល ការងារ​អប់រំ​សិក្សា និង សេវាសាធារណៈ ព្រមទាំង​ការងារ​សន្តិសុខ ផ្តោតលើ​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​ជាដើម ។ ក្នុងនោះ​ក៏មាន​លើក នូវ​សំណួរ និង សំណូមពរ របស់​សមាជិក​អង្គ​វេទិកា​ជាលា​យ​ល័​ក្ខ​អក្សរ​ដាក់​ប្រអប់​បានលើកឡើង ពាក់ព័ន្ធ​ទៅនឹង​ការងារ​សេដ្ឋកិច្ច ,​សង្គមកិច្ច​, ការងារ​គ្រប់គ្រង​ដីធ្លី និង បរិស្ថាន ព្រមទាំង​រដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ រួមមាន​០៧ សំណួរ និង ២៣​សំណូមពរ ។ DSC_0965
​បន្ទាប់ពី​ការបកស្រាយ​បំភ្លឺ​របស់​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទៅនឹង​រាល់​សំណួរ និង​សំណូមពរ​ផ្ទាល់មាត់​ដែល​អង្គ​វេទិកា​លើកឡើង​ទាំង​១៦​សំណួរ​និង​សំណូមពរ​ព្រមទាំង​ការឆ្លើយ​សំណួរ​និង សំណូមពរ ជា​លាយ​ល័​ក្ខ​អក្សរ​ចំនួន​០៥​សំណួរ និង សំណូមពរ​រួចមក មានមតិ​បូកសរុប​និង​បិទ​អង្គ​វេទិកា​នេះ​លោក នូ ផល្លា ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ ដល់​បង ប្អូន​ដែល​បាន ចំណាយពេល​ចូលរួម ក្នុង​អង្គ​ទិ​កា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​២​ឆ្នាំ​២០១៤​ដែល​បានធ្វើ​ឲ្យ​យើង បាន​យល់​កាន់តែ​ច្បាប់​រាល់​ការអភិវឌ្ឍន៍​របស់​រា​ជ​រដ្ឋាភិបាល ក៏​ដូច អាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹង​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង តម្រូវការ​ចាំបាច់​រប​ស់​ប្រជា​ពល រដ្ឋ​ផងដែរ ។ អង្គ​វេទិកា​ដែល​ដំណើរការ​អស់​រយៈពេល ពេញ​មួយ​ព្រឹក​នេះ ជា​សញ្ញា​វិជ្ជមាន​ថ្មី​បន្ថែមទៀត ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ពិគ្រោះ យោបល់ ពិភាក្សា ដើម្បី​ពិនិត្យ ពិចារណា និង ធ្វើការ​ឆ្លុះបញ្ចាំង​ទៅលើ​សមិទ្ធផល​ដែល​សម្រេចបាន និង បញ្ហា​ប្រឈម ក្នុង​ឆ្នាំ​២០១៤ និង គម្រោង​សកម្ម​ភាពជា​អាទិភាព​ស​ម្រា​ប់​ឆ្នាំ​២០១៥ របស់​រដ្ឋបាលខេត្ត​។ លោក​នូ ផល្លា ក៏បាន​គូសបញ្ជាក់ថា​នេះ​ជា​កម្លាំងចលករ​ជម្រុញ​ឲ្យ​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​កាន់​តែមាន​ល្បឿន​ទៅមុខ​ឥតឈប់ឈរ​ហើយក៏​ជា​កាយវិការ​ដ៏​ប្រពៃ សំដៅ​ធ្វើ​ឲ្យ​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​កាន់តែ​ចាក់​ឬ​ស​យ៉ាងជ្រៅ​នៅតាម​សហគម​មូលដ្ឋាន​របស់​យើង​។ ព្រឹត្តិការ​ណ៏​នា​ថ្ងៃនេះ​វា​ក៏​ជា​យន្តការ​មួយ​ក្នុងការ​ពង្រឹង​នីតិរដ្ឋ​និង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន​។​លោក​នូ ផល្លា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វាគ្មិន​តំណាង​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត ដែល​បានធ្វើការ​បកស្រាយ​ឆ្លើយតប​ទៅនឹង​សំណួរ កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ អង្គ​វេទិកា​សូម​រក្សា​សិទ្ធិ​រក្សាទុក​សំណួរ និង កង្វល់ ដែល​អង្គ​វេទិកា​នាពេលនេះ ពុំទាន់​អាច​បកស្រាយ​បំភ្លឺ​បាន ក្រុមប្រឹក្សា​ខេត្ត នឹង​យក​សំណួរ និង កង្វល់​ទាំងនេះ ទៅពិនិត្យ ពិភាក្សា​ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​ខេត្តហើយ​នឹងធ្វើ​ការឆ្លើយ​តប និង ជម្រាបជូន​ដំណឹង​ជា​លាយ​លក្ខ​ណ៏​អក្សរ ដល់​ម្ចាស់​សំណួរ បងប្អូន​ប្រជាពលរដ្ឋ តាម​កាល​វេលា​សមគួរ តាមរយៈ​អាជ្ញាធរ​ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ តាម​មូលដ្ឋាន​ដែល​បងប្អូន​រស់នៅ​ផងដែរ ៕