ខេត្តព្រះសីហនុសិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំការងាររដ្ឋបាលហិរញ្ញវត្ថុ និងលទ្ធកម្មបានធ្វើឡើងនៅសណ្ឋាគារហ្គោលដិនស៊ី ក្រុង ខេត្តព្រះសីហនុ រយះពេលពីរថ្ងៃ គីចាប់ពីថ្ងៃទី១៩ ដល់២០ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ។
សិក្ខាសាលានេះមានសិក្ខាចូលរួមមកពី ខេត្ត រាជធានីទាំង២៥ ចំនួន១៤០នាក់
ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៌គូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងកំណត់ទិសដៅ ដើម្បីបង្ហាញពីទស្សនវិស័យក្នុងការចុះបញ្ជីដីធ្លីមានលក្ខណប្រពន្ធ ដើម្បីតាមដានត្រួត ពិនិត្យសម្រាប់ថ្នាក់ដឹកនាំក្នុងការវាយតម្លៃយល់ដឹងពីស្ថានភាពផែនការ និងគោលនយោបាយដែល ត្រូវអនុវត្តឪ្យបានត្រឹមត្រូវផ្ទៀងផ្ទាត់ពត៌មានបញ្ច្រាសពត៌មានទិស ដើម្បីឪ្យមន្ត្រីផ្តិតអារម្មណការងារក្នុងការអនុវត្តឪ្យមានប្រសិទ្ធិភាពក្នុងការសម្រេចចិត្តយល់ដឹងពីស្ថានភាពក្នុងអង្គភាព ។ ការបណ្តុះបណ្តាលផ្តល់ចំណេះដឹង
ជំនាញសម្រាប់បំពេញការងារ ការបង្វឹកបុគ្គលិក ឬមន្ត្រីឪ្យទទួលបានសមត្ថភាពកាន់តែខ្ពស់ និងជំនះឧបសគ្គ ដើម្បីធ្វើឪ្យសមត្ថភាពការងារកាន់តែប្រសើរឡើងថែមទៀត ។ ក្រៅពីការប្រើប្រាស់នូវរបៀបធ្វើ ការបង្វិកត្រូវផ្តល់ការណែនាំ ផ្តល់ជំនាញដល់មន្ត្រីដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមដែលជាឧបសគ្គនានា ក្នុងការកសាងនីតិវិធីកាន់តែល្អប្រសើរ និងការរៀនសូត្រ និងបទពិសោធន៌ថ្មីបន្ថែមទៀត ការគ្រប់គ្រង និងសកម្មភាពប្រើប្រាស់នូវធនធានប្រកបដោយប្រសិទ្ធិភាព ដើម្បីធ្វើផែនការរៀបចំចាត់ចែង ត្រួតពិនិត្យ និងការចង្អុលទិសដៅអាទិភាព ក្នុងការងារកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព ។ ការសិក្សាត្រូវលើកទឹកចិត្តក្នុងការទាក់ទាញឪ្យមានការចូលរួមពីមន្ត្រី និងប្រជាពលរដ្ឋក្នុងការចុះបញ្ជីដីធ្លីមានលក្ខណប្រពន្ធកាន់តែល្អប្រសើរថែមទៀត ។ ![20141219_090021.mp4_snapshot_00.07_[2014.12.19_11.59.15]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/12/20141219_090021.mp4_snapshot_00.07_2014.12.19_11.59.15.jpg?resize=448%2C252&ssl=1)
លោក នួន ប៉ុក អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តព្រះសីហនុ បានមានប្រសាសន៌ថា ខេត្តព្រះសីហនុមានក្រុង០១ និងស្រុក០៣ ដែលបានចុះបញ្ញីលក្ខណជាប្រពន្ធ ជាពិសេសក្រុងព្រះសីហនុបានចុះបញ្ជីលក្ខណះជាប្រពន្ធរួចស្រេច ហើយយើងនឹងកំពុងបន្តដំណើរការនៅស្រុកស្ទឹងហាវបន្តទៀត ក្នុងការចុះអនុវត្តជាក់ស្តែងលើការងារកំណត់ព្រំក្បាលដីទៅតាមលក្ខណបច្ចេកទេស និងផែនទីរូបថតជាក់ស្តែងលើព្រំដី និងវាស់ចេញពីចំណុចគោលចាប់ផ្តើម ការកសាងគំនូសព្រាង មិនទាន់មមានលក្ខណះត្រឹមត្រូវ និងធ្វើការបែងចែកឪ្យបានច្បាស់លាស់ តម្រូវឪ្យមានការចូលរួមពី
អាជ្ញាធរមូលដ្ឋាន ម្ចាស់ដី និងអ្នកពាក់ពន្ធ័ ក្នុងការជម្រុញអ្នកកាន់កាប់ដី៏ឪ្យសហការជាមួយអ្នកជាប់ព្រំ ដើម្បីកំណត់ព្រំប្រទល់ដី និងដាំបង្គោលព្រំដីបានមាំជាមុន ឈានទៅធ្វើការកំណត់ក្បាលដីលើផែនទី រូបថតអរ័តូហ្វូតូ ត្រូវធ្វើាករវាស់វែងជាក់ស្តែងលើព្រំដី ដើម្បីចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ចៀសវាងនូវការទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ៕



































![20141219_090021.mp4_snapshot_00.07_[2014.12.19_11.59.15]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/12/20141219_090021.mp4_snapshot_00.07_2014.12.19_11.59.15.jpg?resize=448%2C252&ssl=1)
