ភ្នំពេញ៖ រថយន្ដឡុចស៊ិចGS300មួយគ្រឿងជិះធ្លាក់កង់មុខក្រោយមួយជំហៀងចូលប្រលាយការដ្ឋានមួយកន្លែងក្នុងខណ្ឌទួលគោករកម្ចាស់មិនឃើញ។ហេតុការណ៏នេះកើតហេឡើងការណ៏ពីវេលាម៉ោង១០និង០០នាទី យប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវកម្ពុជាក្រោយកែង ផ្លូវ
លេខ២៣៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដឡុចស៊ិចGS300ពណ៌.ស មួយគ្រឿង គ្មានស្លាក់លេខ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ខណៈមកចំណុចកើតហេតុ រថយន្ដក៏រ៉េ ទៅបុករះរបាំផ្លាកសញ្ញាកំពុងធ្វើ ការដ្ឋាន រួចក៏ជ្រុលធ្លាក់កង់មុខក្រោយមួយជំហៀងរថយន្ដចូលប្រលាយធ្វើការដ្ឋាន ទៅមុខលែងរួច ហើយម្ចាស់រថយន្ដក៏រត់គិចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ធ្វើការសាកសួររកម្ចាស់ រថយន្ដមិចឃើញ ហើយមិនមានអ្នកដោះស្រាយ សមត្ថកិច្ចក៏ហៅរថយន្ដស្ទូច មកយករថយន្ដទៅ រក្សាទុកនៅប៉ុស្ដិ៏នគរបាលសង្កាត់ទឹកល្អក់៣ រងចាំម្ចាស់រថយន្ដចាំម្ចាស់រថយន្ដមកទទួលយកត្រលប់ទៅវិញ៕
M08



































