កម្លាំងទាហានប៉ាគីស្ថានបានបើក យុទ្ធនាការវាយប្រហារទៅលើក្រុមឧទ្ទាម តាលីបង់ពីលើដែនអាកាសសម្លាប់ខ្មាន់ កាំភ្លើង៥៧នាក់គឺជាការសងសឹកទៅ នឹងក្រុមនេះដែលបាញ់ប្រហារទៅលើ សាលារៀនសម្លាប់សិស្ស លោកគ្រូ អ្នក គ្រូដល់ទៅ១៤៨នាក់និងជាង២០០នាក់ រងរបួស ។
អ្នកនាំពាក្យកម្លាំងទាហានប៉ាគីស្ថាន ឱ្យដឹងថា កម្លាំងទាហានប្រទេសនេះបាន បើកការវាយប្រហារ២០លើកតាមដែន អាកាសនៅថ្ងៃទី១៧ធ្នូទៅលើទីតាំងលាក់ ខ្លួនរបស់ក្រុមតាលីបង់នៅតំបន់ដាច់ ស្រាយាលទីរ៉ាត់ជាប់ព្រំដែនទីក្រុងប៉េសា វ៉ាភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។
ការបាញ់ប្រហារខាងលើកើតឡើង ក្រោយពេលដែលនាយករដ្ឋមន្ដ្រីណាវ៉ាស់ សារីហ្វចេញបញ្ជាឱ្យបោសសម្អាតក្រុម តាលីបង់ឱ្យអស់ពីតំបន់ប៉េសាវ៉ានិង តំបន់ជិតខាង ។ ទន្ទឹមនឹងនោះនាយរដ្ឋ មន្ដ្រី ណាវ៉ាស់ សារីហ្វ ក៏បានសន្យាក្នុង រយៈពេលមួយសប្ដាហ៍លោកនឹងប្រកាស គម្រោងជាតិដើម្បីដោះស្រាយវិបត្ដិ ពាក់ព័ន្ធនឹងភេរវកម្ម ។
សកម្មភាពវាយប្រហារខាងលើកើត ឡើងក្រោយពេលដែលក្រុមតាលីបង់បើក ការវាយប្រហារបាញ់មិនរើសមុខនៅ ក្នុងសាលារៀនស្ថិតក្នុងក្រុងប៉េសាវ៉ា សម្លាប់សិស្ស លោកគ្រូ អ្នកគ្រូ១៤៨នាក់ និង២៤៥នាក់រងរបួសភាគច្រើនជា សិស្សដែលមានអាយុពី៩-១៧ឆ្នាំ ។
រដ្ឋាភិបាលប៉ាគីស្ថានប្រកាសកាន់ ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃដើម្បី គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដោយ អំពើព្រៃផ្សៃរបស់ក្រុមឧទ្ទាមតាលីបង់ ។
ការបាញ់សម្លាប់យ៉ាងសាហាវព្រៃ ផ្សៃនៅសាលារៀនធ្វើឱ្យពិភពលោកទាំង មូលមានការតក់ស្លុតយ៉ាងខ្លាំងដោយ ការវាយប្រហារសំដៅទៅលើប្រព័ន្ធ អប់រំបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ពីណាព្យាបាលគ្រប់រូបពេលបញ្ជូនកូនទៅ សាលារៀន ។ កាលពីថ្ងៃទី១កញ្ញាឆ្នាំ ២០០៤ក៏មានការបាញ់ប្រហារលើសា លារៀននៅតំបន់បេសឡាញសម្លាប់ មនុស្សដល់ទៅ៣០០នាក់ក្នុងនោះមាន ១៨៦នាក់ជាកុមារ ។ តាមការស្រាវ ជ្រាវអន្ដរជាតិដែលបានប្រកាសនៅដើម ឆ្នាំ២០១៤ បង្ហាញឱ្យឃើញថា ចាប់ តាំងពីពាក់កណ្ដាលឆ្នាំ២០០៩មកដល់ ឆ្នាំ២០១៣មានការវាយប្រហារសំដៅ ទៅលើវិស័យអប់រំរហូតដល់៩.៦០០ លើកនៅ៧០ប្រទេសជុំវិញពិភពលោក។
ការវាយប្រហារនៅទីក្រុងប៉េសាវ៉ា ជាសកម្មភាពថ្មីបំផុតទៅលើសាលារៀន ហើយប៉ាគីស្ថានគឺជាទីតាំងថ្មីបំផុតដែល សកម្មភាពវាយប្រហារទៅលើវិស័យ អប់រំច្រើនជាងគេបំផុតរយៈពេល១០ឆ្នាំ កន្លងមក 9