កំពង់ឆ្នាំង៖មនុស្ស២នាក់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយខណៈដែលជនរងគ្រោះម្នាក់ជិៈម៉ូតូនិងម្នាក់ទៀតជិៈកង់ត្រូវរថយន្តមួយគ្រឿបុកពីក្រោយបន្តគ្នា។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូ ម៉ែត្រលេខ៨១ និងលេខ៨២ ចំណុចមុខផ្សារព្រៃខ្មែរ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
មន្ត្រីនគរបាលចរាចរណ៍ស្រុករលាប្អៀរបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុជនរង
គ្រោះទាំង២នាក់ម្នាក់ឈ្មោះ ថុច ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិចំបក់កន្ទ្រាញ ឃុំតាំង ក្រសាំង ស្រុកទឹកផុស បានជិៈម៉ូតូម៉ាវីវ៉ាពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1A. 8628 ក្នុងដំណើរពីជើង ទៅត្បូង និងម្នាក់ទៀតឈ្មោះ បូ ស្រីចាន់ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិឈើត្រាច ឃុំ គោកបន្ទាយ ស្រុករលាប្អៀរ ទាំង២នាក់ក្នុងដំណើរស្របគ្នា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានរថយន្ត ម៉ាកកាមរីគូថហើមពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A. 6805 ជាតថយន្តតាក់ស៊ីពោធិសាត់
ភ្នំពេញ បើកបរដោយជនពុំស្គាល់ បានបើកមកពីក្រោយយ៉ាងលឿន ហើយបានទៅបុកជនរងគ្រោះទាំង ២នាក់បន្តត្រួតគ្នា បណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំង២នាក់។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុប្រមាណ៤០ម ហើយបានឈប់ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្តង។ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានគេសែងបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រៃខ្មែរ ដោយរបួរធ្ងន់ធ្ងរ ក៏ត្រូវបានគេដឹកតាមរថយន្តបញ្ជូនមកកាន់
មន្ទីពេទ្យខេត្ត ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យខេត្តបានរៀបចំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រុងភ្នំពេញជាបន្តទៀត ។
មន្ត្រីនគរបាលស្រុករលាប្អៀរបាននិយាយថា៖ អ្នកបើកបររថយន្តទំនងជាគេចឧបស័គ្គអ្វីមួយ ឬ
អាចថាៈបើកងោកមួយភាំងក៏ថាបានទើបបុកជនរងគ្រោះទាំង២នាក់បន្តគ្នារបួសធ្ងន់បែបនេះ។រថយន្តម៉ូតូ
និងកង់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បី រង់ចាំធ្វើការដោះស្រាយជាមួយភាគីទាំង៣តាមនិតិវិធីច្បាប់៕




































