ចោរ​២​នាក់​ពូកែ​លួច​មាន់​ទាំង​កណ្តាល​ថ្ងៃ​ត្រូវ​ម្ចាស់​និង​សមត្ថកិច្ច​ដេញចាប់​ខ្លួន​បាន​

0


កំពង់ឆ្នាំង​៖​ ​ចោរលួច​មាន់​២​នាក់ ត្រូវបាន​ម្ចាស់ និង​សមត្ថកិច្ច​នគរបាល​ក្រុង​ព័ទ្ធចាប់​ខ្កួ​ន បាន​ពួកគេ​កំពុង​ប្រើ​ចំ​ពាម​លួច​មាន់​២​ក្បាល​របស់​អ្នកភូមិ​ម្នាក់​។​ករណី​បង្ក្រាប​ចោរ​ខាងលើនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច ម៉ាស៊ីន​ទឹកកក​ដំរី​ស ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ចោរ​ទាំងពីរ​នាក់ មានឈ្មោះ ឡាង ចាន់​រស្មី អាយុ​២១​ឆ្នាំ រស់នៅ​ក្នុ​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម និង​ឈ្មោះ ទុំ សុ​ផង់ អាយុ​២៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ហើយ​ពួកគេ​ទាំង ២​នាក់​គឺជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ដែល​សមត្ថកិច្ច​គ្រប់គ្រង​។​DSC06207
​មុនពេល​ចាប់ខ្លួន​ពួក គេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ស្ករ​១​គ្រឿង​គ្មាន ស្លាក​លេខ​យក​ចំ​ពាម​លួច​មាន់​អ្នកភូមិ​ម្នាក់​ឈ្មោះ អ៊ុយ ជី​ង អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ម៉ា ស៊ីន​ទឹក​ក​ដំរី​ស រស់នៅ​ក្នុ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង​។​នៅពេល​ពួកគេ​បាញ់​មាន់​
​ញី​មួយ​ងាប់​យកបាន​ហើយ​នោះ គ្នីគ្នា​គេ​ម្នាក់​បាន​ទៅ​ដេញ​ចាប់យក​មាន់​ឈ្មោល​មួយ ក្បាល​ទៀត តែ​ខណៈ​ពួកគេ​កំពុង​ប្រព្រឹត្ត​អំពើរ​ចោរកម្ម​នោះ​ម្ចាស់​គេ​បានមក​ទាន់​និង​កម្ម ករ​ម៉ាស៊ីនទឹក​កបាន​រាយការណ៍​ជូន​សមត្ថកិច្ច និង​នាំគ្នា​ដេញ​ចាប់ខ្លួនបាន​ចោរ​ដៃ​ឆើត ទាំង​២​នាក់​នេះ​បានតែ​ម្តង​។​អំពើ​លួច​មាន់​នេះ​អាច​គេ​យកទៅ​ស៊ីផឹក​ក្លែមស្រា ឬ​យកទៅ​
​លក់​ទិញ​ថ្នាំញៀន​ជក់ ព្រោះ​ពួកគេ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​កន្លងមក​។​DSC06206
​ ​លោក ស៊ុយ ជី​ង បានអោយដឹងថា​៖​គាត់​បាន​បាត់​មាន់​ជាច្រើន​ក្បាល​មិនដឹង​មូល​
​ហេតុ ទើបតែ​ពេលនេះ​បាន​ទាន់​ទើប​ដឹងថា​មាន់​ដែល​បាន​បាត់​ពីមុនមក​គឺ​ពួកចោរ​ដៃ​ឆើត​
​ទាំងនេះ​សោះ ដែល​ពួកគេ​ក្លាហាន​ហ៊ាន​លួច​មាន់បាន់​ទាំង​កណ្តាល​ថ្ងៃ​ចែស​បែបនេះ​។​DSC06210
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ចោរ​ទាំង​២​នាក់​បាន​សារភាពថា​៖ ពួកគេ​ពិតជា​បាន​លួច​មាន់​របស់​ឈ្មោះ អ៊ុយ ជី​ង ពិតប្រាកដ​មែន​។​ហើយ​ជនល្មើស​ទាំង​២​នាក់​នេះ​គឺជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ដើរ​លួច​មាន់​ពីមុនមក​។​ជនល្មើស​ទាំង​២ ម៉ូតូ និង​មាន់​ជា​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចោទ​ពីបទ​អំពើ​លួច​មាន់ បញ្ជូនទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់​៕
​ ​ ​