ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប​ធ្វើ​ការចាប់​ឃាត់ខ្លួន​

0

សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​២​នាក់ ទី​១​ឈ្មោះ ​ឈាន រតនៈ អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​វិហារ​ចិន ទី​២​ឈ្មោះ ពៅ វុទ្ធី ហៅ​ពែ​ក ស្នាក់នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ចាត់ចែង អោយប្រើ​ប្រាស់ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ ។ WP_20141220_004ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា បន្ទាប់ពី​កម្លាំង​នគរបាល​ជំនាញ​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ហើយ​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាបបាន​តែម្តង ។WP_20141220_001

លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន ថ្នាំ​យ៉ាម៉ា ១​គ្រាប់ ម៉ូតូ​ហុងដា​ឌ្រី​ម c125 ១​គ្រឿង សេរី​ឆ្នាំ​២០០៤ ។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
លោក ខេង ខេមរា​