ខេត្តបន្ទាយមានជ័យ
ក្មេងស្រីជាអនិតិជានម្នាក់ត្រូវបានជនសង្ស័យចំនួន៣នាក់មានស្រីមានប្រុសបានមកល្បួងលួងលោមក្មេងស្រីនោះដើរលេងជាមួយបាតុមួយយប់មិនចូលផ្ទះទើបម្តាយឪពុកភ័យរត់ទៅប្តឹងសមិត្តកិច្ចឲ្យឃាត់ខ្លួន។ ករណីនាំយកអនីតិជនចេញទៅដើរលេងដោយមិនស្របច្បាប់នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់នៅចំនុចភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទនាំយកអនីតិជនចេញពីផ្ទះទៅដើរលេងដោយមិនស្របច្បាប់។លោកជាដាមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យ១មានឈ្មោះ ជាពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ២ ឈ្មោះ វុយពិសី ភេទស្រី អាយុ១៧ឆ្នាំ៣មានឈ្មោះ គឹមលុយ ភេទស្រី អាយុ ១៧ឆ្នាំ
ទាំង៣នាក់រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ចំណែកជនរងគ្រោះមានឈ្មោះ ព្រំសីហា ភេទស្រី អាយុ ១២ឆ្នាំចេញបាត់ពីផ្ទះកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៤។ក្រោយធ្វើការឃាត់ខ្លួនហើយនោះជនសង្ស័យទាំង៣នាក់និងជនរងគ្រោះបានបញ្ជូនមកអាវុធហត្ថខេត្តដើម្បីសាកសួ។ នៅមុខសមិត្តកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានបបួលក្មេងស្រីឈ្មោះព្រំសីហាទៅដើរលេងបាត់ពីផ្ទះ មួយយប់ពិតប្រាកដមែនដោយសារខ្លួនពុំបានគិតៗតែពីរឿងសប្បាយៗចូលខ្លិបទើបភ្លេចគិតមកផ្ទះ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមិត្តកិច្ចកំពុងកសាសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕




































