ខេត្តមណ្ឌលគិរីៈហ្វូងស្វាព្រៃនៅមមណ្ឌលគិរីនៅតាមដងផ្លូវជាតិលេខ76ចន្លោះស្រុកអូររាំងនិងស្រុកកែវសីមាកំពុងត្រូវបានទាក់ទាញអ្នកធ្វើដំណើរនិងភ្ញៀវទេសចរណ៍យ៉ាងខ្លាំងនាពេលបច្បុបន្ននេះ។អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ76ពីស្រុកកែវសីមាមកកាន់ក្រុងសែនមនោរម្យគេតែងឈប់មើលហ្វូងស្វាព្រៃចេញមកទទួលចំណីពីអ្នកធ្វើដំណើរមិនលស់ពេលឡើយក្នុងនោះមានស្វាគ្រប់ប្រភេទហាក់បីដូចជាស្វាទាងនោះលែងខ្លាចមនុស្សទៀតហើយទាំងនេះរឹតតែបង្ហាញយ៉ាងច្បាស់ថានៅពេលខាងមុខពិតជាពួកគេមានភាពស្និទ្ធស្នាលបំផុតជាមួយមនុស្ស។ម្យ៉ាងវិញទៀតខាងវិស័យទេសចរណ៍ក៍បាននិងកំពុងបង្ហាញពីសក្តានុពលយ៉ាងខ្លាំងថែមទៀតនៅតំបន់នេះ។ ទាក់ទងទៅនិងភាពស្នឹទ្ធស្នាលរវាងសត្វព្រៃនិងមនុស្សក៍មានក្រុមអ្នកទេសចរជាតារ៉ាភាពយន្តល្បីៗមួយចំនួនបានធ្វើដំណើរឆ្លងកាត់ទីនេះឈប់សំចតដាក់ចំណីឲពួកគេសុីដែរ។ក្រៅពីនេះក៍មានអ្នកទេសចរណ៍ឆ្លងកាត់ទីនេះតែងតែនាំគ្នាផ្តល់ភាពកក់ក្តៅដល់ពួកគេដែរ។លោកងិន សុវិមានប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ប្រាប់ថាៈមួយរយនេះលោកលោកពិតជាបានទទួលស្គាល់ថាសត្វព្រៃទាំងនេះពិតជាមានភាពស្នឹទ្ធជាមួយមនុស្សមែនជាសំណូមពរលោកថាសូមធ្វើការអំពាវនាវដល់អ្នកប្រមាញ់ទាំងឡាយសូមឈប់បបាញ់សត្វព្រៃទៀតទៅដើម្បីទុកពួកគេជាសក្តានុពលបំរើផ្នែកវិស័យទេសចរជាភាពទាក់ទាញដល់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិឲគេចូលចិត្តមកកំសាន្តទីនេះ។
Ads



































