កំពង់ឆ្នាំង៖បុរសម្នាក់បានស្លាប់និងនារីម្នាក់មានសង្ឃឹមតិចណាស់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយខណៈដែលជនរងគ្រោះម្នាក់ជិៈម៉ូតូនិងម្នាក់ទៀតជិៈកង់ត្រូវរថយន្តមួយគ្រឿបុកពីក្រោយបន្តគ្នា។គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀ លថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូ ម៉ែត្រលេខ៨១ និងលេខ៨២ ចំណុចមុខផ្សារព្រៃខ្មែរ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុក រលាប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ម្នាក់ឈ្មោះ ថុច ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិចំបក់កន្ទ្រាញ ឃុំតាំង ក្រសាំង ស្រុកទឹកផុស បានជិៈម៉ូតូម៉ាវីវ៉ាពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង
1A. 8628 ក្នុងដំណើរពីជើង ទៅត្បូង និងម្នាក់ទៀតឈ្មោះ បូ ស្រីចាន់ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្ស ជិះកង់ មានទីលំនៅ ភូមិឈើ ត្រាច ឃុំ គោកបន្ទាយ ស្រុករលាប្អៀរ ទាំង២នាក់ក្នុងដំណើរស្របគ្នា លុះមកដល់ចំណុចកើតហេតុ ក៏ ស្រាប់តែ មានរថយន្ត ម៉ាកកាមរីគូថហើមពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A. 6805 ជាតថយន្តតាក់ ស៊ីពោធិសាត់ភ្នំពេញ បើកបរដោយជនពុំស្គាល់ បានបើកមកពីក្រោយយ៉ាងលឿន ហើយបានទៅបុក
ជនរងគ្រោះទាំង ២នាក់បន្តត្រួតគ្នា បណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំង២នាក់។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុប្រមាណ៤០ម ហើយបានឈប់ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្តង។ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានគេសែងបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រៃខ្មែរ ដោយរបួរធ្ងន់ធ្ងរ ក៏ត្រូវបានគេដឹកតាមរថយន្តបញ្ជូនមកកាន់មន្ទីពេទ្យខេត្ត និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រុងភ្នំពេញ។ នៅល្ងាចថ្ងៃដដែលបុរសឈ្មោះ ថុច ស៊ីថា បានស្លាប់នៅក្នុងមន្ទីរពេទ្យក្រុងភ្នំពេញ ចំណែកនារី ឈ្មោះ បូ ស្រីចាន់ របួសធ្ងន់មានសង្ឃឹមរស់ តិចណាស់។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានសន្និដ្ឋានថា៖ អ្នកបើកបររថយន្តទំនងជាបើកងោកមួយ ភាំងទើបបុកជនរងគ្រោះទាំង២នាក់បន្តគ្នាបណ្តាលអោយរបួសធ្ងន់និងស្លាប់បែបនេះ។រថយន្តម៉ូតូនិងកង់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។ការបង្កគ្រោះថ្នាក់ដល់ស្លាប់ និងរបួសធ្ងន់ធ្ងរបែបនេះ គេមិនសង្ឃឹមថាអ្នកបើកបររថយន្តបង្កចូលខ្លួនមកដោះ ស្រាយឡើយ រឿងនេះមានតែស្នើសុំតុលាការខេត្តលក់ឡាយឡុងរថយន្តជនបង្ក យមមកដោះស្រាយ ព្យាបាលជម្ងឺ និងជួយធ្វើបុណ្យអ្នកស្លាប់តែប៉ុណ្ណោះ៕




































