កំពង់ឆ្នាំង៖ទោះបីអ្នកសារព័ត៌មានក្នុងខេត្តធ្លាប់ធ្វើការបង្ហាញនិងរិះគន់ហើយក៏ដោយ ការ
ដឹកយកសំរាមមកលួចបោះចោលនៅចំណុចផ្លូវកៅស៊ូចុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅតែកើតមានជារៀងរាល់ថ្ងៃ ដែលអាជ្ញាធរសង្កាត់ និងក្រុងមិនគិតគូរនិងមិនទាន់ខ្វាយខ្វល់នោះឡើយ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅ
ក្នុងវេទិកាផ្សព្វផ្សាយនិងពីគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ នៅក្នុងសាលាក្រុងកំពង់ឆ្នាំងបានឡើងថា៖បញ្ហាសំរាមគឺជារឿងឈឺក្បាលណាស់ដែរអាជ្ញាធរមូលដ្ឋាន
គ្រប់ជាន់ថ្នាក់ត្រូវតែចាត់វិធានការណ៍ដោះស្រាយនិងទប់ស្កាត់។ព្រោះសំរាមគឺជាប្រភពនៃមេរោគ និងធ្វើអោយបាត់បង់សោភណ្ឌ័ភាពក្នុងទីក្រុងកំពង់ឆ្នាំង។
លោកអភិបាលខេត្តក៏បានលើកឡើងទៀតថា៖ប្រជាពលរដ្ឋខ្លះមិនហ៊ានចំណាយ
លុយបង់ថ្លៃសេវាដឹកសំរាមអោយក្រុមហ៊ុនប្រមូលសំរាមក្នុង១ខែពី៥.០០០ឬ១០.០០០រៀ
លនោះទេ ប៉ុន្តែនៅពេលយប់ស្ងាត់ពួកគាត់បានលួចដឹកសំរាមក្នុងផ្ទះច្រកតាមស្បោងដឹក
យកទៅចោលនៅតាមកន្លែងផ្សេងៗ ករណីដូចជាកន្លែងខាងលើនេះជាដើម។
បញ្ហានេះដើម្បីកុំអោយមានការលួចយកសំរាមមកបោះចោលយ៉ាងអាណាធិប្បតេយ្យដូចខាងលើនេះអាជ្ញាធរសង្កាត់គួរតែចាត់វិធានការណ៍អោយសមត្ថកិច្ចក្នុងមូលដ្ឋាន ឬប្រជាការពារភូមិ ឃុំ ឃ្លាំមើល ចាំចាប់អ្នកយកសំរាមនៅតាមផ្ទះទៅបោះចោលដើម្បី ធ្វើការផាកពិន័យឬអោយប្រមូលសំរាមដែលពួកគាត់ធ្លាប់យកមកបោះចោលកន្លងមក យកទៅជីកកប់ចោលកន្លែងណាមួយទើបរៀងចាលនិងទើបជាការត្រឹមត្រូវ។
បញ្ហាសំរាមក្រុងមូលដ្ឋាន និងទីក្រុងគឺជាបញ្ហរបស់យើងទាំងអស់គ្នា ហេតុនេះសូម
អាជ្ញាធរសង្កាត់ និងក្រុងកំពង់ឆ្នាំងចាត់វិធានការណ៍ដោះស្រាយនិងទប់ស្កាត់អោយមាន
ប្រសិទ្ធភាព ព្រោះថាកន្លែងដែលគេយកទៅបោះចោលយ៉ាងអាណាធិបតេយ្យនៅមានជា
ច្រើនទៀតក្នុងក្រុងកំពង់ឆ្នាំង។បើគ្មានអាជ្ញាធរចាត់តាំងនិងដឹកនាំធ្វើនោះទេ ខាងមុខនេះ
សំរាមទាំងអស់នោះនិងរីករាលដាលកាន់តែច្រើនឡើងៗជាមិនខានឡើយ ហើយសោភ
ណ្ឌ័ភាពទីក្រុងកំពង់ឆ្នាំង ពិតជាក្លាយទៅជាទីក្រុងសំរាម និងអាចទទួលបានចំណាត់ថ្នាក់លេខ១មេដាយមាសខាងសំបូរ




































