​ក្រសួងទេសចរណ៍ មាន​ផែន ការច្បាស់​លាស់ ក្នុងការ​អនុវត្ត​កម្មវិធី​ជា​អាទិភាព​របស់ខ្លួន ដែល​ក្នុងនោះ រួមមាន​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​  វិនិយោគ​ទេសចរណ៍​

0

​សៀមរាប ៖ នៅ​សាលា​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ កិច្ចប្រជុំ​ពិភាក្សា​ការងារ ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន ត្រូវបាន​ផ្តោតជាសំខាន់ ទៅលើ​ការធ្វើ​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​លាង​សំអាត​កត្តា​អវិជ្ជមាន​ទាំងឡាយ ដែលជា​ឧបសគ្គ​រារាំង ដំណើរការ​

អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅក្នុង​តំបន់​អង្គរ សៀមរាប ។​  លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​ការពិភាក្សា សម្រាប់​កិច្ច ប្រជុំ​នេះ រួមទាំង​មានការ​ចូលរួម​ផងដែរ ពី​សំណាក់ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​មន្ត្រី​មកពី បណ្តា​មន្ទីរ​អង្គភាព ដែល​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផងដែរ ។​T-0561
​លោក ថោង ខុន មានប្រសាសន៍ថា ផ្អែក​តាម​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ ជាមួយនឹង​ការដាក់ចេញ និង​ការ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ ស្របទៅនឹង​គោលនយោបាយ អភិវឌ្ឍ​ទេសចរណ៍​ជាតិ ក៏ដូចជា​ផែន ការ​យុទ្ធសាស្ត្រ​តំបន់ និង​ពិភពលោក កម្ពុជា​រំពឹងថា នឹង​ទទួលបាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជា​រៀងរាល់ឆ្នាំ ។​
​លោក​បាន​បញ្ជាក់ថា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ខាងលើ ប្រកបដោយ​ប្រសិទ្ធិភាព ក្រសួងទេសចរណ៍ មាន​ផែន ការច្បាស់​លាស់ ក្នុងការ​អនុវត្ត​កម្មវិធី​ជា​អាទិភាព​របស់ខ្លួន ដែល​ក្នុងនោះ រួមមាន​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​  វិនិយោគ​ទេសចរណ៍ ការផ្សព្វផ្សាយ​ទេសចរណ៍ ការពង្រឹង​គុណភាព​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍ ការអភិវឌ្ឍន៍​ធនធានមនុស្ស ការតភ្ជាប់ ការសម្រួល​ការធ្វើដំណើ​រ និង​ដឹកជញ្ជូន​ទេសចរណ៍ ។​
​លោក​បាន​សង្កត់ធ្ងន់ថា រាល់​ការអនុវត្តន៍​ផែនការ យុទ្ធសាស្ត្រ​ខាងលើ វា​ពិតណាស់ថា បញ្ហា​ប្រឈម​នានា វា​នឹង​កើត មាន​ឡើង ហើយ​បញ្ហា​ប្រឈម​ទាំងនោះ វា​មិនអាច​គេច​ផុតពី​យន្តការ នៃ​ដំណោះស្រាយ​នោះឡើយ​  ហើយ​យើង​ត្រូវ តែមាន​សុទិដ្ឋិនិយម ជាមួយ​ផ្លូវ​ស្វែងរក​ដំណោះស្រាយ​ទាំងនោះ តាមរយៈ​នៃ​ការជួបពិភាគ្សាគ្នា ។ លោក​បានចាត់ទុក ថា ជំនួប​ពិភាក្សាគ្នា រវាង​ក្រុមការងារ​ទេសចរណ៍ ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ផ្នែក​ឯកជន​នាពេលនេះ គឺជា​យន្តការ​ស្វែងរក​ដំណោះស្រាយ បញ្ហា​ប្រឈម​នានា លើ​វិស័យ​ទេសចរណ៍ ហើយ​យន្តការ​នេះ យើង​នឹង​ត្រូវបាន​អនុវត្ត​ជា​រៀង រាល់ ៣​ខែម្តង ។​T-0563
​ការលើកឡើង នៅក្នុង​កិច្ចប្រជុំ​នោះ ផ្នែក​ឯកជន​ដែលជា​ប្រតិបត្តិ​ករ​ទេសចរណ៍ នៃ​តំបន់​សៀមរាប​-​អង្គរ បាន​ផ្តោត​ទៅ លើ​បញ្ហា​ប្រឈម​ចំនួន ១៤ ចំណុច ដែល​ត្រូវ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បកស្រាយ​បំភ្លឺ ។ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ ទេសចរណ៍​ខេត្តសៀមរាប​បានបញ្ជាក់​ថា បញ្ហា​ប្រឈម​ទី​១ អ្នក​បម្រើសេវា​ម៉ាស្សា​សុខភាព នៅមាន​ចំណុច​ខ្វះខាត លើ​ជំនាញ​របស់ខ្លួន ដូចនេះ​ក្រសួង​នឹងមាន​បង្កើត​វគ្គ​បណ្តុះបណ្តាល ដល់​អ្នក​បម្រើសេវា​ម៉ាស្សា ដោយ​សហការ​ជា មួយ​សកល​វិទ្យាល័យ​អង្គរ ។ ក្រសួង​នឹង​ទុក​រយៈពេល​០៦​ខែ គឺ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​អ្នកបម្រើ សេវា​ម៉ាស្សា ទទួលបាន​ការបណ្តុះបណ្តាល ដើម្បី​ក្លាយជា​ប្រកប​របរ​អាជីព​ពិតប្រាកដ ។​
​ក៏​ជា​បញ្ហា​ប្រឈម ត្រូវបាន​លើកឡើង នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ នៅក្នុង​ចំណុច​ទី​១៤ គឺ​ការសុំ​ឲ្យ​សាលាខេត្ត​សៀម រាប បញ្ឈប់​សកម្មភាព​ក្លឹប​កំសាន្ត ហ៊ី​ប ហ៊ប់ និង​រើ​ទីតាំង​ក្លឹប ក្លា​ស៊ី​ក ហ៊ី​ប​ហ៊ប់ ។ ជា​យោបល់​របស់​កិច្ចប្រជុំ គឺ​ត្រូវ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ខ្លឹមសារ​មាត្រា​០៩ នៃ​អនុ​ក្រឹ​ត ស្តីអំពី​មណ្ឌល​កំសាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ ។ ចំពោះ​ទីតាំង​រើ​ទៅកាន់​ទីតាំង​ថ្មី គឺ​ត្រូវ​ស្ថិតនៅក្នុង​មណ្ឌល​ដែល​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​ដូច​មានកំណត់​ក្នុង​មាត្រ ០៩ នៃ​អនុក្រឹត្យ ហើយ​សាលាខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប គួរ​ជូនដំណឹង ទៅគ្រប់​ទីតាំង​សេវា​កំសាន្ត ទេសចរណ៍​មនុស្សពេញវ័យ​ទាំងអស់ ដែលមាន​បញ្ហា​មិន​សមស្រប តាម​ស្មារតី​នៃ​អនុ​ក្រឹ​ត​ខាងលើ ត្រូវ​ស្វែងរក​ទីតាំង ថ្មី ដោយមាន​ឱ​សាន​នុ​វាទ​អនុវត្ត​ច្បាស់លាស់ ។​T-0562
​សម្រាប់​ជោគជ័យ នៃ​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​នូវ​ក្តី​មោទនភាព​យ៉ាង​កក់ក្តៅ​បំផុត ហើយ​សង្ឃឹមថា តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ សៀមរាប​-​អង្គរ នឹង​បាន​បន្ត​និរន្តរភាព នៃ​ការ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​កំណើន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដូច​អ្វីដែល​ក្រសួងទេសចរណ៍ បាន​រំពឹង ទុក ហើយ​លោក​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ​អាជ្ញាធរខេត្ត អាជ្ញាធរ​អប្សរា ប្រតិបត្តិ​ករ​ទេសចរណ៍ ក្រុមហ៊ុន​នានា និង​មន្ទីរ អង្គភាព​ដែល​ពាក់ព័ន្ធ​ជា​អន្តរ​វិស័យ បាន​រួមគ្នា​ពង្រឹងគុណភាព និង គ្រប់គ្រង​សេវាកម្ម​ទេស ចរណ៍​បានល្អ​ប្រសើរ ៕​