ក្រុងប៉ោយប៉ែត៖មុខសញ្ញាកាច់សោម៉ូតូប្រុសស្រី ចំនួន៨នាក់ ត្រូវបានប៉ូលិសក្រុងប៉ោយប៉ែត អូសកឋ មកសាកសួរ ហើយរកឃើញវុត្ថុតាង ប្រភេទសោអក្សTមួយចំនួន ខណះពេលនេះសមត្ថកិច្ចកំពុងតែសើបអង្គេតបន្ត ទៅលើជនសង្ស័យទាំង៨នាក់នោះ ដើម្បីបន្តច្បាមយកវុត្ថុតាងផ្សេងៗទៀត
ក្រោយពេលជនសង្ស័យខាងលើ បានទទួលកំហុសរួចហើយ។ហេតុការចាប់ជនសង្ស័យប្រុសស្រីខាងលើនោះ គឺកើតមាននៅក្នុងម៉ោង៣ ៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤នេះ នៅចំណុចផ្ទះសំណាក់ លឹមងួន ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបន្ទប់ជូលលេខ០៦៣ ដែលនៅទីនោះ មានក្មេងទំនើងមួយក្រុម កំពុងស្នាក់នៅទីនោះ ហើយបង្កជំលោះឈ្លោះគ្នាទៅវិញទៅមក ធ្វើអោយសមត្ថកិច្ចគ ក្រុងប៉ោយប៉ែត ទៅឡោមព័ត ហើយក្របួចបានជនសង្ស័យខាងលើមកសួរនាំ តែម្តង។
ទាក់ទិនក្នុងរកណីខាងលើនោះដែរ ត្រូវបានលោកអុំ សុផល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា មុនពេលកើតហេតុមមានប្រជាពលរដ្ឋ រួមទាំងប៉ូលិសប៉ុស្តិ៏សង្កាត់ប៉ោយប៉ែត បានរាយការណ៏មកអធិការដ្ឋាន ក្រុងប៉ោយប៉ែត ស្តីពីការឈ្លោះប្រកែកគ្នាផ្អើលភ្ញៀវពេញកក្នុងផ្ទះសំណាក់ រួមទាំងពលរដ្ឋដែលរស់នៅក្បែរផ្ទះសំណាក់នោះទៀតផង លោកបានបន្តទៀតថា ជនសង្ស័យដែលក្របួចបាននោះ ១មានឈ្មោះហេង វិពៅ រឺឈួនពៅ អាយុ២១ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មកពីភូមិមង្គល ឃុំព្រែកព្នៅ ស្រុកពញ្ញាលឺ
ខេត្តកណ្តាល មុខរបរជាងឡាន ជាម្ចាស់ឧបករណ៏សោដែក អក្សតេ ទី២ឈ្មោះលីសុខហេង ហៅហេងមមករា ហៅយ៉ា អាយុ២៥ឆ្នាំភេទប្រុស ជនជាតិខ្មែរ មកពីភូមិ៣ សង្កាត់ច្រាំងចេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានមុខរបរជាងផ្សារដែក ៣ឈ្មោះហេងលឹមហុង ហៅចូវហេងហុង អាយុ២៥ឆ្នាំ ភេទប្រុស មកពីភូមិព្រែកព្នៅ ខេត្តកណ្តាលមុខរបរកម្មករសំណង់ ៤ឈ្មោះជ័យ សេរី ហៅរ៉យ អាយុ២២ឆ្នាំប្រុស មកពីភូមិស្វាយប៉ាក រាជធានីភ្នំពេញ ៥ម៉ៅភត្រា អាយុ១៨ឆ្នាំ
ភេទស្រី នៅកំពង់ចាម ៦អ៊ិនគន្ធា ភេទស្រីអាយុ១៩ឆ្នាំ នៅបន្ទាយា់មនជ័យ ៧ សាយស្រីនិច អាយុ២០ ភេទស្រី នៅកំពង់ឆ្នាំង ៨ចូវដានី អាយុ២០ឆ្នាំ ភេទស្រី នៅកំពង់ឆ្នាំង លោកបានបន្តទៀតថា ស្រីៗទាំង៤នាក់នេះ ពុំទាន់រកឃើញនៅមុខសញ្ញាអ្វីនោះទេ ប៉ុន្តែគេជាសង្សារបស់ជនសង្ស័យទាំង៤នាក់នោះ ខណះពេលនេះកម្លាំងប៉ូលិសអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងបន្តការសើបអង្គេតលើជនសង្ស័យទាំង៨នាក់នេះ និងបន្តកសាងសុំណុំរឿងបញ្ជូនទីស្នងការនគរបាលខេត្តចាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ ៕



































