ខេត្តព្រះសីហនុៈលោកសុខហៀងប្រធានលទ្ធកម្មស្រុកស្ទឹងហាវបានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្មបំផុតនៅនិងកន្លែងកើតហេតុតែម្តងខណៈពេលរូបគាត់ជិះម៉ូតូម្នាក់ឯងបើកធ្លាក់ក្នុងរណ្តៅការដ្ឋានសាងសង់ស្ពានមួយកន្លែងតាមណ្តោយផ្លូវត្រង់ចំណុចស្ថិតនៅក្នុងភូមិអូរត្រេះឃុំអូរត្រេះស្រុក
ស្ទឹងហាវខេត្តព្រះសីហនុ(ជិតតំបន់រោងចក្រអគ្គិសនីធ្យូងថ្ម )កាលពីវេលាយបម៉ោងប្រមាណ១៩និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។
យោងតាមការប្រាប់ឲ្យដឹងពីរមិត្តភក្រ័ធ្វើការជាមួយជនរងគ្រោះថានៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះលោកសុខហៀងបានជិះម៉ូតូតែម្នាក់ឯងចេញពីកន្លែងធ្វើការក្នុងស្រុកស្ទឹងហាវក្នុងគោលដៅ ត្រឡប់ទៅផ្ទះវិញនៅក្រុងព្រះសីហនុលុះជិះមកបាត់បានរយៈពេលប្រមាណ២០នាទីក៍ស្រាប់មានគេប្រាប់ថាជនរងគ្រោះឈ្មោះសុខហៀងបានជិះម៉ូតូធ្លាក់រណ្តៅការដ្ឋានសាងសង់ស្ពានចំណុចកើតហេតុខាងលើបាក់កស្លាប់ទៅហើយ។មិត្តភក្រ័ជនរងគ្រោះដ៍ដែលបានបន្តទៀតថានៅក្នុងថ្ងៃមុនពេលកើតហេតុនេះរូបគាត់សង្កេតឃើញជនរងគ្រោះមានសុភាពជាធម្មតាទេហើយក៍មិនមានផឹកស្រាស្រវឹងអ្វីដែរ។
ជុំវិញបញ្ហារគ្រោះថ្នាក់នេះមិត្តភក្រ័ជនរងគ្រោះបានបញ្ជាក់ថាផ្លូវចំណុចកើតហេតុនេះមុននិងចាប់ផ្តើមកសាងស្ពានខាងមន្ទីរសាធារណការណ៍បានធ្វើផ្លូវវាងដើម្បីសំរូលដល់ការធ្វើដំណើរប្រជាពលរដ្ឋទូទៅរូចរាល់ហើយទើបបានចាប់ផ្តើមសាងសង់ស្ពាន។ចំពោះមូលហេតុដែលធ្វើឲ្យជនរងគ្រោះជិះម៉ូតូធ្លាក់ក្នុងរណ្តៅដ៍ជ្រៅនែសរសគ្រិះការដ្ឋានសាងសង់ស្ពានខាងលើនេះទំនងជាជនរងគ្រោះមានការភ្លេចភ្លាំ(មិនជិះផ្លូវវាង)បែរជាជិះផ្លូវត្រង់បណ្តាលឲ្យធ្លាក់ក្នុងរណ្តៅស្ពានទើបបានជូបគ្រោះថ្នាក់បែបនេះតែម្តង។
.គូរបញ្ជាក់ផងដែថាផ្លូវចំណុចកើតហេតុនេះត្រូវបានស្រុតបាក់ដោយសារចំរោះទឹកភ្លៀងរយពេលជាច្រើនខែមកហើយប៉ុន្តែរការសាងសង់ស្ពានហាក់មានការយឺតយ៉ាងបន្តិចដោយបញ្ហារយឹតយ៉ាវនេះត្រូវបានមន្ត្រីជំនាញមន្ទីរសាធារណៈការណ៍អះអាងថាមកពីរស្ថានភាពភ្លៀងមិនអំណោយផលក្នុងពេលកន្លងមក។
.សពជនរងគ្រោះភ្លាមៗត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរៗនោះនាំគ្នាសែងយកចេញពីក្នុងការដ្ឋាន ប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕



































