រតនគិរីៈនគបាលខេត្តរតនគិរី លោក ផែនឌីណាស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តរតនគិរីបានលើកឡើងជុំវិញ មានក្របីចំនួន១២ក្បាល់ដែលកំលាំងនគបាលក្រុងបានឃាត់ទុកកាលពីម៉ោង៣និង២៥នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៤នៅចំណុចខាងក្រោយ
មូលដ្ឋានកងទព័វរៈសេនាតូច លេខ១ស្ថិតក្នុងភូមិ អូរ កន្សែង ក្រុងបានលុង កាលពី២ថ្ងៃកន្លងមកហើយយកមករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងបានលុង។ នឹងនៅព្រឹកថ្ងៃទី២០ ថ្ងៃខែដដែលនេះមានក្របីចំនួន៥ក្បាលត្រូវបានអធិការក្រុងបានលុង បានប្រគល់ឲ្យទៅម្ចាស់ក្របីវិញ(អ្នកជំនួញ) ដោយលោកផែន ឌីណា ស្នងការរងបានអះអាងថាៈជាបឋម គឺអ្នកទិញ គេមានឯកសារលក់/ទិញ ដែលមានការបញ្ជាក់គ្រប់គ្រាន់បញ្ជាក់ប្រគល់ទៅឲ្យព្រះរាជអជ្ញា ទើបព្រះរាជអជ្ញាបានអនុញាតប្រគល់ក្របីឲ្យទៅម្ចាស់នោះយកទៅមើលថែរដោយមិនអនុញាតឲ្យយកទៅលក់ដូរបន្តបាននៅឡើយទេ។
លោក ផែនឌីណា ស្នងការរង រូបនេះបានលើកឡើងថាៈជុំវិញកាលដែលមិនអនុញាតិ ភាគីខាងម្ចាស់ក្របីដែលបានទិញក្របីពីអ្នកភូមិ យកក្របីរបស់ខ្លួនទៅលក់ដូរឫយកទៅប្រើប្រាស់ផុតពីដៃខ្លួនបាន ព្រោះ មានប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងជាច្រើនគ្រួសារបាត់ក្របី កំពុងរកក្របីខ្លួន ទើបអជ្ញាធរខេត្តស្ទឹងត្រែង សហការជាមួយខេត្តរតនគិរីស្នើសុំឲ្យជួយ
ទប់ស្កាត់ និងបង្ក្រាប់គ្រែងមានជនខិលខូចឫចោរកម្មលួចពីខេត្តស្ទឹងត្រែង រួចឆ្លងកាត់ចូលមកខេត្តរតនគិរីទើបកំលាំងជំនាញបានជម្រាប់ជូលោកព្រះរាជអជ្ញាអំពីបញ្ហានេះ និងភ្លាមៗនោះព្រះរាជអជ្ញាបានបញ្ជាឲ្យកំលាំងជំនាញធ្វើការឃាត់ក្របីទាំង១២ក្បាលខាងលើនោះខណៈមានការសង្ស័យ។
មួយវិញទៀត លោក ផែនឌីណាបានបញ្ជាក់ថាះកាលពីថ្ងៃទី១៩ម្សិលមិញមានប្រជាពលរដ្ឋដែលបាត់ក្របីមករកក្របីចំនួន១២ក្បាលខាងលើចងនូវជាយក្រុងត្រង់ចំណុចដូចខាងលើ រួចហើយមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចផងដែរ។តែយ៉ាងណាជនរងគ្រោះបាត់ក្របីទាំងនោះមានអណះអំណាងនិងសាក្សីមិនទាន់គ្រប់គ្រាន់នៅឡើយ ទើបខាងសមត្ថកិច្ចបាននែ
នាំឲ្យពួកគាត់នាំគ្នា មានសាក្សី និងមានការបញ្ជាក់ពីអជ្ញាធរក្នុងតំបន់គ្រប់គ្រាន់ទើបខាងព្រះរាជអជ្ញាមានការដោះស្រាយជូនឲ្យពួកគាត់ជាថ្មី។
ដោយឡែក លោក ម៉ម វណ្ណដា ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត រតនគិរីនៅព្រឹកថ្ងៃទី២០ថ្ងៃខែដដែលនេះអ្នកសារពត័មានយើងមិនអាចសូមការពន្យល់ណាមួយជុំវិញពត័មានខាងលើនេះបាននោះទេព្រោះមិនមានលេខទួរសព្ទ័។តែយ៉ាងណាក្នុងចំណោមក្របីទាំង១២ក្បាលនោះ ក្រោយពីក្របី៥ក្បាលមានម្ចាស់ចូលខ្លួនមកអះអាងធានាមកយកក្របីរបស់
ខ្លួនមកផ្ទះរបស់ខ្លួនវិញ តែនៅក្របី៦ក្បាលទៀតបើគិតមកទល់នឹងថ្ងៃនេះនៅពុំទាន់មានបុគ្គលណាម្នាក់ចូលខ្លួនមកអះអាងថាជាក្របីរបស់ខ្លួននៅឡើយទេ៕



































