​ឈ្មួញ​ឈើ​លេង​បីសន្លឹក​បោក​ចៅហ្វាយ​ខេត្តកំពង់ធំ ដូច​ស្វា​ស៊ី​បាយ​យក​លាប​មាត់​ពពែ​

0

កំពង់ធំៈ ឈ្មួញ​ឈើ​ប្រើល្បិច​បីសន្លឹក បោក​ទាំង​សមត្ថកិច្ច ចៅហ្វាយស្រុក រហូត​ឈានដល់​បោក​ចៅហ្វាយ​ខេត្តកំពង់ធំ ធ្វើលិខិត​ក្លែងបន្លំ​សុំ​ដឹកឈើ ដើម្បី​សាងសង់​ផ្ទះ​ជូន​ស្រី​មេម៉ាយ តែ​ផ្ទុយទៅវិញ​ឈ្មួញ​ដឹក​ជាច្រើន​ឡាន​ចូល​ដេប៉ូ​ឈើ​ស្គុន ចំណែក​ស្ត្រី​មេម៉ាយ​សូម្បីតែ​ឈើ​មួយ​សន្លឹក​ក៏​មិនបាន​ផង ដែល​មិន​ខុសពី ស្វា​លាប​មាត់​ពពែ​។​Image9
​យោងតាម​ប្រភព​ពត៌មាន ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប្រាក់ ថា ជា​អ្នក​រត់ការ កាន់​ច្បាប់​ក្លែងបន្លំ​ដើម្បី​ដឹក ឈើ ដោយ​ដឹក​មួយ​ឡាន​ហើយ​មួយ​ឡាន​ទៀត កាន់​ច្បាប់​ដដែល ដែល​ត្រូវបាន​គេ​ដឹងថា សង្ស័យ​មានការ ឃុបឃិត​ជាមួយ​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​ចៅហ្វាយស្រុក​សន្ទុក មេឃុំ​កកោះ ដើម្បី​ថត​យក​រូបភាព​ស្ត្រី​មេម៉ាយ​ម្នាក់ ដែលមាន​ជីវភាព​ក្រីក្ររ មក​ធ្វើ​អជីវ​កម្ម​។​Image8
​យោងតាម​លិខិតស្នើរ​សុំ​ដឹកឈើ ដែល​បា​នស​សេរ​ថា អ្នកស្រី ហែម ហេង សុំ​ដឹកឈើ​គ្រឿងផ្ទះ​មួយគ្រឿង ប្រភេទ​លេខ​២ ចំនួន ២១,៦២១២​ម៉ែត្រគូប ដោយ​អះអាងថា យកទៅ​ធ្វើ​ផ្ទះ​ដើម្បី​ដឹក​យកមក​ភូមិ សាលា​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ តាម​សំណើរ​លេខ ១៦៣៥ រ​.​ប ចុះ​ថ្ងៃ​១២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ តែ​ដោយ​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ ឯកឧត្តម សោម សុផាត អភិបាលរង ក៏បាន​ចារ​បានឃើញ និង​ឲ្យ​សមត្ថ​កិ​ច្វ​ជំនាញ​រដ្ឋបាល ព្រៃឈើ​ជួយ​សម្រួល តែ​ផ្ទុយទៅវិញ​គឺជា​ការ ភូតភរ​កុហក​ថ្នាក់ដឹកនាំ​ដឹកឈើ​ទៅ​ឲ្យ​ឈ្មួញ នៅ​ភូមិ​ស្គុន ខេត្តកំពង់ចាម រីឯ​អ្នកស្រី ហែម ហេង ពុំ​ដឹងថា​ឈ្មួញ​ប្រើប្រាស់​ល្បិច កល​បែបនេះ​ទេ គឺ​បានត្រឹមតែ​ស្អុយឈ្មោះ ។​Image10
​ដោយ​ការឃុបឃិត​គ្នា​រវាង​ឈ្មួញ​ឈើ​ដែល​ត្រូវបាន​គេ​លាក់​អត្តសញ្ញាណ ក្នុងនោះ​ក៏ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ប្រាក់ ថា ជា​អ្នក​រត់ការ យក​ឯកសារ​រូបភាព​ចាស់ ពា​ក្ស​សុំ​ថ្ងៃ​ជាមួយគ្នា ដែលមាន​ឈ្មោះ យ៉ុង ផុន និង​អ្នកស្រី ហែម នៅ តែ​ឯកសារ​ទាំងនេះ​គឺ​សុទ្ធតែ​បោកប្រាស់ គឺ​ពុំមាន​ឈើ​មួយ​ដុំ​ណា​ដល់ផ្ទះ​អ្នក​ទាំងពី​នេះដែរ ទើប​នៅ​យប់​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៤ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បានចេញ​បញ្ជារ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​សហការ​ជាមួយ​មេព្រៃ ឃាត់ រថយន្ត​ប្រភេទ​យី​ឌុប ពណ៌​ខៀវ អត់​ស្លាក​លេខ ដែល​បានធ្វើ​សកម្មភាព​ដឹកឈើ បម្រុង​ដឹក​ទៅ​ខេត្តកំពង់ចាម ក៏ត្រូវ​បាន​ឃាត់​ហើយ​នាំយកមក រក្សា ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ខណៈពេលដែល​បែកការ​ណ៍ហើយ​បើករថយន្ត​រត់ចេញ​ទីតាំង​លើក ឈើ​។​Image13
​ក្នុងនោះដែរ​ក៏​មហាជន​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ដែល​ធ្វើការ​ដោយ គ្មាន​ការប្រុងប្រយ័ត្ន បណ្តោយ​ឲ្យ​មានការ​ធ្វើលិខិត​បោកប្រាស់​ថ្នាក់ដឹកនាំ និង​ខ្វះ​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ កិច្ច​ជំនាញ​។ ដោយ ប៊ុន រដ្ឋាImage12