សៀមរាប =ជីដូនចាស់ជរាម្នាក់បានខំប្រឹងប្រែងដើររើស អេតចាយ តាផ្លូវតាមផ្សារ តាមទីសារធារណះដើម្បីលក់យកប្រាក់ចិញ្ចឹមបងស្រីមានជំងឺប្រសៃប្រសាតនៅក្នុងខ្ទមកំសត់មួយដែលមានលំនៅឋានលើដីចំណីស្ទឹងសៀមរាប នៅក្នុងភូមិ អារ៉ាញសាគរ ឃុំចុងស្រុក ស្រុកសៀមរាប ខេត្តសៀមរាប។
តាមប្រភពពត៍មានពីប្រជាពលរដ្នបានប្រាប់អ្នកយកពត៍មានថា លោកយាយមានឈ្មោះ លឿម អាយុ៨៣ឆ្នាំ មានចរឹកមិនសូវគ្រប់១០ បានដើររើសអេតចាយ ជាយូរយារណាស់មកហើយ តាំងពីគាត់មានវ័យមិនសូវចាស់មកម្លេះ សព្វថ្ងៃគាត់បានដើររើសអេតចាយ ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ តាមទីផ្សារ ស្រាចតែបងប្អូនណាស្គាល់ អោយ បាយទឹក នំចំណីតែពិសារតែប៉ុណ្ណោះ លោកយាយពុំមានទីពឹង ដូចដូចចាស់ដ៏ទៃនោះទេ ក្នុងខ្លួនមានជំងឺ ទៀតផង ។
ប្រជាពលរដ្ននៅជិតខាង បានសុំអំពាវនាវ ដល់សប្បុរសជននានា ដែលមានចិត្តសណ្ដោសប្រណី អង្គការ កាកក្របាទក្រហម អង្គការមនុស្សធម៍ និង អង្គការនានាជួយដល់លោកយាយ ព្រោះសព្វថ្ងៃគាត់រស់អាស្រ័យ ដោយបងប្អូនប្រជាពលរដ្នជួយឧបត្ថមតែប៉ុណ្ណោះ។ ប៊ុន រិទ្ធី




































