ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីឆ្លាមមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រាជោកខ្លួន ក៏បើកជ្រុលទៅបុកបង្គោលភ្លើងមួយទាំងកំរោល បណ្តាលឱ្យរលំបាក់កៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២២ ធ្នូ ២០១៤ ស្ថិតនៅចំណុចសួនច្បារជិតវិមានឯករាជ្យ តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបាន រថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ស្កពាក់ស្លាក់លេខ កំពង់ឆ្នាំង 2A-0511ដែលបើកដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងដោយ បើកបរក្នុងល្បឿនលឿនពេក ពេលព្យាយាមកោងផ្លូវរង្វងមូលវិមានឯករាជ្យ បត់ជ្រុលមកក៏ជ្រុលមកបុកនិងបង្គោលភ្លើងមួយទាំងកំរោល បណ្តាលឲ្យរថយន្តគាប់ជាប់និងបង្គោលភ្លើង ទៅមុខលែងរួចហើយចំពោះអ្នកបើកបររថយន្តវិញបានរងរបួសស្រាល់ផងដែរ ។
ភ្លាមៗ សមត្ថកិច្ចមូលដ្ថានបានចុះមកឃាត់ខ្លួនបុរសដែរជាម្ចាស់បើករថយន្តបង្កយករួចនាំទៅប៉ុស្តិ៍ទន្លេបាសាក់ សាកសួរ។ ហើយចំណែកឯរថយន្តបង្កវិញត្រូវសមត្ថកិច្ចស្ទូចយកទៅការិយា ល័យជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវទៅតាមផ្លូវច្បាប់៕





































