ម៉ូតូ​ហុងដា​ឌ្រី​ម​ជិះ​បញ្ច្រាស់​ផ្លូវត្រូវ​ម៉ូតូ​អេស​អិ​ល​បុក​ចំ​ពេញទំហឹង​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​២​នាក់​

0

​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​បំរុង​បត់​ឆ្លង​ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ចំ​ពេញទំហឹង បណ្ដាលអោយ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​២​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៤ ត្រង់ចំណុច​ក្បែរ​វិទ្យាស្ថាន​IIC តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​Image12
​បើតាម​សម្ដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-9430 ជិះ​ដោយ​បុរស​២​នាក់​ចេញពី​លេង​ផ្ទះ​បងប្អូន​បំណង​ទៅ​កន្លែង​ស្នាក់​នៅក្នុង​បរិវេណ​កោះ​ពេជ្រ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់​ផ្លូវ ហើយ​បំរុង​បត់​Image13ឆ្លងផ្លូវ ស្រាប់​តែមាន​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ម៉ាក​ហុងដា​អេស​អិ​ល ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-5059 ជិះ​ដោយ​បុរស​ម្នាក់​ទើប​ចេញពី​ញ៉ាំ​ការ​មិត្ត​ភ័ក្តិ​ក្នុង​រាជធានី​ភ្នំពេញ​បំណង​ឆ្ពោះ​ទៅផ្ទះ​នៅ​ស្រុក​ស្អាង​ខេត្តកណ្ដាល ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​ពេញទំហឹង​បណ្ដាលអោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម រង​បួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ចំណែក​ភាគី​ខាង​ម៉ូតូ​អេស​អិ​ល​ក៏​រងរបួស​ស្រាល​ផងដែរ ហើយ​ម៉ូតូ រង​ការខូចខាត​ទាំងសងខាង​។​Image14
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ហើយ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះមក​អន្តរាគមន៍​និង​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕Image15