បុរស​ជា​ចុងភៅ​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​មើលមិនឃើញ​ពំនូក​ថ្ម​ក៏​ជិះ​ឡើង​ហោះ​ធ្លាក់​មកវិញ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ បុរស​ចំណាស់​ជា​ចុងភៅ​ម្នាក់​ចប់​ការងារ​ជិះ​ម៉ូតូ​ទៅផ្ទះ ដោយសារ​ផ្លូវ​ងងឹត​ពេក​មើល​មិន ឃើញ​ពំនូក​ថ្ម ដែល​គេ​ចាក់​សំរាប់​ទុក​ជួសជុល​ផ្លូវ​ក៏​ជិះ​ឡើង​ហោះ​ធ្លាក់​មកវិញ​រងរបួស​ធ្ងន់​បាក់ដៃ​ម្ខាង សន្លប់​ស្ដូកស្ដឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៤ ត្រង់ចំណុច​ខាង លិច​ប៉ុស្ដិ៍នគរបាល​ព្រៃ​ស​ចំងាយ​២០០​ម៉ែត្រ តាម​បណ្ដោយ ផ្លូវ​ព្រៃ​ស ស្ថិតក្នុង​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​Image4
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ចំណាស់​ម្នាក់​ត្រូវបាន គេ​ស្គាល់ឈ្មោះ ហឿន អាយុ​ជាង​៤០​ឆ្នាំ​មុខរបរ​ជា​ចុងភៅ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុង​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1D-5046 ទើប​ចប់​ការងារ​ធ្វើ​ម្ហូប​រោងការ​មួយ កន្លែង​នៅ​ម្ដុំ​បឹងទំពុន ធ្វើដំណើរ​ទៅផ្ទះ​នៅ​ម្ដុំ​ផ្សា​រក​ន្តួ​ត តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ទិសដៅ​ពី​កើត ទៅ​លិច​ក្នុង​ល្បឿន​លឿន ដោយសារ​ស្ថានភាព​ផ្លូវ​ងងឹត​ពេក មើលមិនឃើញ ពំនូក​ថ្ម​ដែល​គេ​ចាក់​សំរាប់ ទុក​ជួសជុល​ផ្លូវ​ក៏​ជិះ​ឡើង​ហោះ​ធ្លាក់​មកវិញ​បណ្ដាលអោយ រងរបួស​ធ្ងន់ បាក់ដៃ​សន្លប់​ស្ដូកស្ដឹង​។​Image3
​បន្ទាប់ពី​កើតហេតុ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ក៏បាន​មកជួយ​មើល​និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​សុំ​ការអន្តរាគមន៍​និង រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ក៏ត្រូវ​បញ្ជូន​តាម​រថយន្ត សាមុយ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​រង់ ចាំ​បងប្អូន ជនរងគ្រោះ​មក​ទទួលយក​វិញ​។​
​សូមបញ្ជាក់ថា​កំណាត់​ផ្លូវ​ព្រៃ​ស​ដែល​បែក​ចេញពី​ផ្លូវ​លេខ​២១៧​ចំការ​ដូង​គឺ​កំពុងធ្វើការ​Image2ជួសជុល​ស្ថាបនា​ចាក់​បេតុង ដោយ​កន្លែង​ខ្លះ​មាន​ចាក់​នៅ​កំទិច​ថ្ម​តូចៗ​ជា​ពំនូក​តាម​បណ្ដោយ​ផ្លូវ ហើយ​នៅពេល​យប់​ងងឹត​គឺ​ពុំមាន​ដាក់ នៅ​សញ្ញា​សំគាល់​ប្រាប់​ដល់​អ្នកធ្វើដំណើរ​អោយ​ប្រុងប្រយ័ត្ន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់​។ ប្រជាពលរដ្ឋ​សំណូម​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ដូច​ក្រុមហ៊ុន​ម៉ៅការ​ជួសជុល​ផ្លូវ សូម​ពិនិត្យមើល​និង​ដាក់​ស្លាក​សញ្ញា សំគាល់​នៅ​ចំណុច​មួយចំនួន​ដែល​អាច​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​បា​ន​ឃើញ​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ផង​៕