0

អ្នកយក​ព៏​ត៌មាន​CNC ហង្ស​មាស គេហទំព័រ CEN និង TV3 ប្រមាណ​ជា​ជិត 6 នាក់ ត្រូវបាន​និង​បក្ខ ពួក​មនុស្ស​ទំនើង​មួយក្រុម​ព្រួត​គ្នា​វាយ​និង ប្រើ​អំពើហិង្សា ទាំង​កំរោល​ដូចជា​បាញ់​គំរាម​សម្លាប់​និង​បោក​កាម​មេ​រ៉ា របស់​អ្នកកាសែត ទាំងនោះ បន្ទាប់ពី​ពួកគេ ខឹង​អ្នកកាសែត យក​កាមេរ៉ា ទៅ​ថត​ពី​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ដ បុក​រថយន្ត​នៅតាម​ផ្លូវ​សាធារណៈ ។​Image1
​ព្រឹ​ត្ដិ​ការណ៍ ដែល​បង្កឱ្យមាន​ការ​ភ្ញាក់ ផ្អើល ដែល​ផ្ដើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក្លាយ ជា​បទល្មើស ព្រហ្មទណ្ឌ ដោយសារតែ​វាយតប់ និង​ដក​កាំភ្លើង​៣​គ្រាប់​ចង់ បាញ់ សម្លាប់ ទៅលើ​អ្នកកាសែត ពេល ចុះ​ទៅយក​ព័ត៌មាន និង​ថតរូប​ស្ដីពី គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ធ្នូ ២០១៤ នេះ ស្ថិតនៅ​ចំណុច​ខាងជើង​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ Image2។ យោងតាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា មុនដំបូង​ឡើយ ដែលនាំឱ្យ មាន​ករណី បង្ក​អំពើ ហិង្សា មកលើ​អ្នកកាសែត ខាងលើនេះ បានកើត​ឡើង ក្រោយពី​រថយន្ដ ចំនួន ២​គ្រឿង បាន​បុក​គ្នា ក្នុង នោះ​រថយន្ដ​ម៉ាក ហុងដា​ហ្វេ​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5105 បាន​ជ្រុល​ទៅបុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ដែរ​កំពុង​ចត់​ចោល នៅមុខ​ហាង ម្ស៉ា​សា​Image3រថយន្ដ​ទាំង​២ រង​ការខូចខាត ។​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា បន្ទាប់ពី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ អ្នកយកព័ត៌មាន មកពី​តាម អង្គភាព​ផ្សេងៗ រួមមាន ទូរទស្សន៍ និង​កាសែត បាននាំគ្នា ចុះទៅ​ផ្ដិត​យក រូបភាព និង​ព័ត៌មាន នៅ​កន្លែង​កើត ហេតុ ដូច​សព្វមួយដង ។​
​ប៉ុន្ដែ នៅពេលដែល​យក​កាមេរ៉ា​ទៅ​ថត គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្រាប់ តែ​អ្នកបើក ត្រូវបាន​គេ​ដឹងថា មាន​តួនាទី​ជា អនុរដ្ឋលេខាធិការ ក្រសួង​យុត្ដិធម៌​ឈ្មោះ យាន ស៊ីណា បានមក​វាយ​Image4កាមេរ៉ា និង​ដាល់ អ្នកកាសែត បណ្ដាលឱ្យ​រងរបួស ។ ស្ថាន ភាព​នេះ​បានធ្វើឱ្យ ធ្ងន់ធ្ងរ​ទៅៗ ខណៈដែល បក្ខពួក​អ្នកបើករថយន្ដ ជាច្រើន​នាក់​បាន មកជួយ​អន្ដរាគមន៍ និង​វាយ​ទៅលើ​អ្នក កាសែត​ជាច្រើន​នាក់ ក្នុង​នោះបាន​បណ្ដាល ឱ្យ​បុគ្គលិក នៅ​ស្ថានីយ៍​ទូរ ទស្សន៍ CNC ឱ្យ​បុគ្គលិក នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស គេហទំព័រ CEN និង TV3 ត្រូវបាន​បក្ខ ពួក ខាងលើ​ព្រួត​មក​វាយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ដក់​កាំភ្លើង​បាញ់​សំដៅ​មក ក្រុម​អ្នកការ​សែត ចំនួន​បី​គ្រាប់ និង​ចាប់​កាច់​កាម​មេ​រ៉ា របស់ បុគ្គលិក នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស ថែមទាំង​ពួកគេ​ប្រហែលជា​ជិត​១០​នាក់​បាន​ទាញ់យក​ទូរ​សព្ទ័ របស់​អ្នកយក ព៏​ត៌មាន​គេហទំព័រ CEN ដែរ​កំពុងថ​តយ​ករូ​ប​ភាព​ដែរ​ពួកគេ​វាយ​មកលើ​ក្រុម​អ្នក យក ព៏​ត៌មាន​នេះ ទៅ​បាត់​ថែមទៀត ។​Image11
​សេចក្ដីរាយការណ៍ ពី​កន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពី​មានការ​ប្រតាយ ប្រតប់ និង​ប្រើ​អំពើហិង្សា ធ្វើឱ្យ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ កម្លាំង​នគរបាល​មូលដ្ឋាន និង​សមត្ថកិច្ច ពាក់ព័ន្ធ​បាន​ទៅ​ជួយ​អន្ដរាគមន៍ តាម រយៈ​ការឃាត់ខ្លួន​ជនបង្ក​១​ម្នាក់ និង​រថយន្ត ពីរ​គ្រឿង មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌ ស្ត ពាក់​ស្លាក​លេខ នគរបាល 2-8271 និង​មួយគ្រឿង​ទៀត ម៉ាក​ស្តា​រិច ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2588 យកមក​ប៉ុ​ស្លិ៏​នគរបាល ស្រះចក ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ចំពោះ​ក្រុមអ្នកកាសែត ដែរ​រងគ្រោះ​ក៏បាន​ទៅ ដាក់ពាក្យ​បណ្ដឹង និង​ចូល​បំភ្លឺ នៅ​កន្លែង​សមត្ថកិច្ច​ឲ្យ​ធ្វើកា​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕Image12