ឧត្តរមានជ័យ/ទីធ្លាវត្តបុរីប្រាសាទជ័យ ហៅវត្តត្រពាំងប្រាសាទ នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានព្រះចៅអធិការឈ្លៀតឱកាសយកទីវត្តអារាមធ្វើអាជីវកម្ម បានដាក់ដេញថ្លៃឱ្យទៅក្រុមអាជីវកម្មល្បែងកម្សាន្តម្នាក់ ធ្វើការគៀបសង្កត់ទៅលើអ្នកលក់ដូរ និងក្រុមលែងល្បែងកម្សាន្ត។
ក្រុមអាជីវករប្រមាណជាង២០នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ បាននាំគ្នាទៅធ្វើការតវ៉ា និងសុំសម្រួលពីលោកគ្រូចៅអធិការវត្ត ស៊ឹម ស៊ីថា និងជួបសុំសម្រួលតំលៃឈ្នួលពីអ្នកម៉ៅការទីធ្លាវត្តន៍ ឱ្យនៅសល់ត្រឹមតែ៥០% តំចំពោះលៃកំណត់នេះខ្ពស់ខ្លាំងពេកដែលពួកគាត់មិនដែលជួបប្រទះណាឡើយ។
អាជីវករបានលើកឡើងថា ពួកគាត់ប្រកបរបរដើរដាក់ល្បែងកម្សាន្ត គប់ប៉េងប៉ោង រទេះភ្លើងកូនក្មេង និងសេះហោះ ចល័ត នៅតាមកម្មវិធីបុណ្យធំៗទូទាំងខេត្ត-ក្រុង ពួកគាត់ទទួលបានដំណឹងកម្មវិធីបុណ្យបញ្ចុះសីមាវត្តនៅក្នុងស្រុកត្រពាំងប្រាសាទ បន្ទាប់ពីពួកគាត់បានមកដល់ទីធ្លាវត្ត ហើយបានសុំពីលោកគ្រូព្រះចៅអធិការ ត្រូវបានទួលម៉ៅការទីធ្លាវត្តពីព្រះគ្រូចៅអធិការ មកដាក់តម្លៃសំរាប់ គប់ប៉េងប៉ោង១ការ៉េដី ៣ម៉ឺនរៀល រទេះភ្លើងកូនក្មេង ១វង្សតូចតំលៃ ៨០ម៉ឺនរៀល និងសេះហោះ ១វង្សតំលៃ ៤០ម៉ឺនរៀល ហើយសំរាប់តែ១ម្ចាស់អស់ទៅដល់៥០០ ទៅ៦០០ដុល្លាឯណោះ ដែលតម្លៃទាំងអស់នេះពួកគាត់មិនធ្លាប់ជួបប្រទះ ជាទូទៅពួកគាត់ធ្លាប់ដាក់លេងក្នងមួយម្ចាស់អស់ទៅ ២០ម៉ឺន ទៅ៣០ម៉ឺនរៀលតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះអ្នកម៉ៅការក៏មិនអនុញ្ញាតចំពោះឧបករណ៍ល្បែងកម្សាន្តណា ដូចទៅនឹងឧបករណ៍ល្បែងកម្សាន្តរបស់ខ្លួនឡើយ។
ជុំវិញបញ្ហាខាងលើត្រូវបានមតិសាធារណៈបានរិះគន់ថា ព្រះចៅអធិការព្រះនាម ស៊ឹម ស៊ីថា កំពុងឈ្លៀតឱកាសយកទីធ្លាវត្តអារាមធ្វើអាជីវកម្ម បានធ្វើឱ្យប៉ះពាល់ទៅវិស័យព្រះពុទ្ធសាសនា ហើយវត្តអារាមជាកន្លែងសាធារណៈដែលមិនត្រូវមានការដាក់ដេញថ្លៃទៅឱ្យបុគ្គលណាម្នាក់គ្រប់គ្រងបានឡើយ ប្រជាពលរដ្ឋសំណូមពរថា ចំពោះទីធ្លាវត្តអារាម មិនគួរប្រគល់ឱ្យអ្នកដទៃគ្រប់គ្រប ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីប្រព្រះពុទ្ធសាសនា។
លោកគ្រូចៅអធិការវត្តព្រះនាម ស៊ឹម ស៊ីថា បានលើកឡើងចំពោះមុខក្រុមអាជីវករថា ព្រះអង្គបានទទួលបច្ច័យពីអ្នកម៉ៅការចំនួន៥លានរៀល ដើម្បីយកទៅបង្គ្រប់លុយថ្លៃជួលល្ខោនមកដាក់ក្នុងវត្ត ចំណែកតំលៃដែលអ្នកម៉ៅការដាក់ថ្លៃខ្ពស់កប់ពពក ព្រះអង្គគ្មានពាក្យអ្វីនឹងដោះសារជាមួយគេទេ ព្រោះទទួលលុយគេអស់ហើយ។
លោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពាក់ព័ន្ធនឹងព្រះគ្រូចៅ អធិកាវត្តបុរីប្រាសាទជ័យ យកបរិវេណវត្តដាក់ដេញថ្លៃឱ្យបុគ្គលណា គឺលោកមិនបានដឹងទេ ក៏ប៉ុន្តែលោកដឹងតាមរយអភិបាលមកវិញ ដែលចំពោះបញ្ហានេះលោក ឆឹម តឿ ក៏គ្មានវិធានការណាមួយឡើយ។
ប៉ែន នួន.