សៀមរាប : ហេតុការខាងលើបានកើតឡើងកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៤នេះនៅវេលាម៉ោង ៩ : ៣០នាទីព្រឹកត្រង់ចំណុចផ្សារលើធំថ្មីស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប ។ លោក អនុសេនីយ៍ឯក ញ៉ឹក សុផល នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមក្រុងសៀមរាបបាននិយាយថាបន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់លោកបានទទួលពាក្យបណ្តឹងនិងបានការចូលរួមសហការណ៍យ៉ាងល្អជាប្រជាពលរដ្ឋដែលនៅក្នុងផ្សារផងនោះបន្ទាប់ពីជនសង្ស័យភេទស្រីម្នាក់នេះដែលមានឈ្មោះ ថន រី ហៅ នាង អាយុ៣៧ឆ្នាំមុខរបរមិន
ពិតប្រាកដមានស្រុកកំណើតនៅខេត្តតាកែវរួចបានមកស្នាក់នៅផ្ទះសំណាក់ប៉ៅអ៊ីក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបបានរយះ១យប់លុះដល់ព្រឹកថ្ងៃខែកើតហេតុខាងលើជនសង្ស័យរូបនេះក៏បានធ្វើសកម្មភាពក្នុងករណីអំពើលួចកាបូបរបស់ជនរងគ្រោះចំនួនពីរនាក់នៅក្នុងផ្សារលើធំថ្មីរួចមកក៏ត្រូវបានបងប្អូនប្រជាបលរដ្ឋនិងសមត្ថកិច្ចសហការណ៍គ្នាយ៉ាងល្អធ្វើការចាប់ឃាត់បានភ្លាមៗរួចយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចកាបូប ។ លោក អនុសេនីយ៍ឯក ញ៉ឹក សុផល បានបន្តអោយដឹងទៀតថា
បន្ទាប់ពីសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួននិងបានធ្វើការសួរនាំចំពោះជនសង្ស័យហើយនោះរូបគេបានឆ្លើយសារភាពថាគេពិតជាបានប្រព្រឹត្តនូវករណីខាងលើពិតប្រាកដមែន ។ បច្ចុប្បន្នស្ត្រីជាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃ ទី ២២ ខែ ធ្នូ នេះ ដើម្បីចំណាត់ការទៅតាមនីតិវិធីជាបន្ត ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា




































