​សាខាគយ​រដ្ឋាករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​បន្ត​ត្រួតពិនិត្យ​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល​ដែល​ធ្វើចរាចរ​ក្នុងស្រុក​អន្លង់វែង​

0


ឧ​ត្ត​រ​មាន​ជ័​យៈ​​មន្ត្រី​សាខាគយ​រដ្ឋាករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ចរាចរ ម៉ូតូ​នៅក្នុង​ស្រុក​អន្លង់វែង ដែល​គ្មាន​ពន្ធ​នាំចូល ចំពោះ​ការត្រួតពិនិត្យ​នេះ​ប្រជាពលរដ្ឋ​បាន​សំដែង​ការមិន​ពេញចិត្ត ទៅលើ​មន្ត្រី​គយ ដែល​ចុះបង្ក្រាប​តែ​ម៉ូតូ​ធ្វើចរាចរ​នៅតាម​ផ្លូវ រីឯ​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ដែល​ដាក់លក់​យ៉ាង​អនាធិបតេយ្យ​នៅតាម​ហាង ភាគច្រើន​គ្មាន​ពន្ធ​នាំចូល តែ​បែរជា​មិន​បង្ក្រាប​ទៅវិញ​។​vlcsnap-2014-12-22-14h33m47s20
​ការចុះ​បង្ក្រាប​ម៉ូតូ​ដែល​ចរាចរ​គ្មាន​ពន្ធ​នាំចូល បានធ្វើ​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៤ នៅ​បរិវេណ​វ​ង្វ​ង់​មូល​ទីរួមស្រុក​អន្លង់វែង ដែល​ដឹកនាំ​ដោយ​លោក ខាន់ ផល្លា អនុប្រធាន​សាខាគយ​រដ្ឋាករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមសហការ​ពី​មន្ត្រី​ការិយាល័យ​គយ ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​។ ជា​លទ្ធិ​ផល​មន្ត្រី​គយ​បាន​រឹបអូស​បាន​ម៉ូតូ​ជាច្រើន​គ្រឿង ដែល​សុទ្ធតែជា​ប្រភេទ​សេរី​ថ្មី​ពុំមាន​ពន្ធ ហើយ​បាន​នាំយកទៅ​រក្សាទុក​នៅ​ស្នាក់​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ការ​ធ្វើឡើង​បែបនេះ គឺ​មន្ត្រី​គយ ចង់ឱ្យ​ម្ចាស់​ម៉ូតូ​ទៅ បង់ពន្ធ​នៅ​ពន្ធដារ​នៅ​សាខា​ខេត្ត ឬ​ធ្វើ​កាក​គ្រី​ម៉ូតូ ទៅតាម​សៀវភៅ​របស់​រដ្ឋ ហើយក៏​ជា​សារ​មួយ ផ្ញើរ​ជូន​ដល់​អ្នកមាន​យានជំនិះ ដែល​គ្មាន​ពន្ធ​ចូល​ត្រូវ​ទៅធ្វើ ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​យានយន្ត​របស់ខ្លួន​។​vlcsnap-2014-12-22-14h34m26s141
​ការ​ចរាចរ​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ជាពិសេស​ស្រុក​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ប្រើប្រាស់ ១០០% ស្ទើរតែ​គ្មាន​ពន្ធ​នាំចូល​ពី​ក្រៅប្រទេស​មក​កម្ពុជា ដែល​បាន​គេ​លួច​នាំ​ឆ្លងដែន​យកមក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ ក្នុង​តំលៃថោកៗ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​មួយចំនួន​ពុំមាន​លទ្ធិភាព ទិញ​ម៉ូតូ​មាន​ពន្ធ​នាំចូល​.​មាន​តំលៃ​ថ្លៃ ដែលជា​ឧបសគ្គ​មួយ​សំរាប់​ពួកគាត់​នៅពេល​មន្ត្រី​ជំនាញ​រឹតបន្តឹង​ទៅលើ​ច្បាប់​របស់​រដ្ឋ ហើយក៏​អាច​ប្រឈម​នឹង​ការផាក់ពិន័យ​គុណ​ទ្វេរ​ឡើង​។ លើសពីនោះ​ទៀត ពួកគាត់​ពុំមាន​លទ្ធិភាព​ទៅធ្វើ​ពន្ធ​នាំចូល ពួកគាត់​ក៏​អាច​សុខចិត្ត​ម៉ូតូ​របស់ខ្លួន ឱ្យគេ​រឹបអូស មិន​ទៅ​បង់ពន្ធ​នាំចូល​នោះឡើយ​។​
​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ម៉ូតូ​អត់​ពន្ធ​នាំចូល​បាន​សំដែង​ការមិន​ពេញចិត្ត​ទៅ​មន្ត្រី​កាំកុងត្រូល គយ​រដ្ឋាករ ដែល​ចុះបង្ក្រាប​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ជា​គោល​ការ​.​រក្សា​ថវិការ​ចំណូល​រដ្ឋ ក៏ប៉ុន្តែ​ពួកគាត់​បានលើកឡើង​ថា សំរាប់​ម៉ូតូ​ពួកគាត់​គ្មាន​ពន្ធ​នាំចូល គឺ​ពួកគាត់​ទិញ​ពី​ហាង​លក់​ម៉ូតូ ដែលមាន​សំបុត្រស្នាម​ត្រឹមត្រូវ ពួកគាត់​ពុំមាន​លទ្ធិភាព​ទៅ​ទិញ​ពី​ប្រទេស​គេ​មក​បាន​នោះទេ ហើយ​បើសិនជា​នៅតាម​ហាង​លក់​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ក៏​គ្មាន​ម៉ូតូ​ទាំងនេះ​ចរាចរ​បាន​នៅក្នុង​ទឹកដី​ខ្មែរ​បានដែរ​។ មិនតែប៉ុណ្ណោះ​បើ​ម៉ូតូ​ដាក់លក់​នៅតាម​ហាង​គ្មាន​ពន្ធ​នាំចូល អាច​លក់បាន ក៏​ពួកគាត់​អាច​ទិញ​ជិះ​បានដែរ​។​vlcsnap-2014-12-22-14h34m49s131
​ជាទូទៅ​គេ​សង្កេតឃើញថា នៅពេល​មាន​មន្ត្រី​គយ​ខេត្ត ចុះ​ត្រួតពិនិត្យ​រាល់​ចរាចរ និង​ទីតាំង​លក់​ម៉ូតូ ដែល​គ្មាន​ពន្ធ​នាំចូល នៅតាម​ហាង​មួយចំនួន នៅក្នុង​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ រួមទាំង​ស្រុក​មួយចំនួនទៀត ជាច្រើន​កន្លែង ពុំដែល​ឃើញ​មាន​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ដាក់​តម្រៀប​លក់​ត្រៀបត្រា​នោះឡើយ ហើយ​នៅពេល​មន្ត្រី​គយ ចេញផុត​ភ្លាម​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ត្រូវបាន​គេ​បញ្ចេញ​មក​ដាក់​ពីមុខ​ហាង​លក់​ម៉ូតូ​វិញ ដូចជា​គេ​តាំង​ពិ​ពណ៌​អញ្ចឹង​។ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ចំៗ​ទៅលើ​មន្ត្រី​គយ​រដ្ឋាករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​គយ​ប្រចាំ​ស្នាក់ការ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ រួម​នឹង​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ថា ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ដែល​ពួក​ឈ្មួញ​នាំ​ឆ្លងដែន​ចូលមក​កម្ពុជា​បាន គឺ​ដោយ​មានការ​ឃុ​ប​ឃឹ​ត​ពី​មន្ត្រី​គយ​រដ្ឋាករ ប្រចាំ​ច្រក​នីមួយៗ ជា​អ្នក​បើកដៃ​ឱ្យ​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ហើយក៏​គ្មាន​ម៉ូតូ​អត់​ពន្ធ​នាំចូល​ចរាចរណ៍​នៅក្នុង​ស្រុក​ខ្មែរ​បាន​នោះឡើយ​។​ប៉ែន នួន​.​ឧ​ត្ត​រ​មានជ័យ​