ជនជាតិ​វៀតណាម​ភេទ​ប្រុស​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​

0


​សៀមរាប : ជនជាតិ​វៀតណាម​ភេទ​ប្រុស​ទាំង​៣​នាក់​នេះ​ត្រូវបាន​កម្លាំង​នគរបាល​កា​រិ​យា ល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ក្លែងបន្លំ​ឯកសារ​និង​ប្រើប្រាស់​លិខិត​ក្លែង ។ ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​01,នគរបាល​ខេត្តសៀមរាប និង​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។ ក្រោយពី​បាន​បញ្ជា​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ដែលមាន​លោក វរសេនីយ៍ត្រី ជា គឹម​សាន នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ជនជាតិ​វៀត​ភេទ​ប្រុស​ទាំង​៣​នាក់​នេះ​បាន​ហើយ​នោះ​និង​មានការ​ចូលរួម​សហកា​រណ៍​ជា​ការិយាល័យ​ចរាចរណ៍​ជើង​ទឹក​ទើប​ជា​លិទ្ធ​ផល​សមត្ថកិច្ច​01បានធ្វើកា​រ​សួរនាំ​និង​បាន​រកឃើញ​នូវ​លិខិត​ក្លែងក្លាយ​ដែលជា​ប័ណ្ណសមាជិក​ការពារ​បរិស្ថាន​ដែល​ពួកគេ​តែងតែបាន​ស្លៀកពាក់​និង​យក​ប័ណ្ណសមាជិក​ការពារ​បរិស្ថាន​ដែលជា​ប័ណ្ណ​ក្លែងក្លាយ​ទៅ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ចុង​ឃ្នៀ​ស​ខេត្តសៀមរាប​ជាប្រចាំ ។ លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បន្ត​អោយដឹងទៀតថា​បើទោះបីជា​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ប្រើប្រាស់​រូបភាព​បែបណា​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ក៏ដោយ​ក៏​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​01បានឡើយ ដោយ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួក​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃ ទី ២២ ខែ ធ្នូ នេះ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​លោក ព្រិន្ទបាលទោ ខេង ខេមរា​