សហរដ្ឋអាមេរិក​ត្រៀម​ទទួល​ប្រធានាធិបតី​គុយបា​

0

​សហរដ្ឋអាមេរិក​អះអាង​កាលពី​ថ្ងៃទី​១៨ ធ្នូ​ថា ត្រៀមខ្លួន​ទទួល​ប្រធានាធិបតី​គុយបា លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ ខណៈ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា លើកឡើង​ដោយ​លោក​ផ្ទា​ល់ពី​លទ្ធភាព​ដែល​លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​គុយបា ដែរ ដើម្បី​ជំរុញ​ការ​ខិតចូល​ជិតគ្នា​រវាង​ប្រទេស​ទាំងពីរ ។​

​មានការ ប្រកាស​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១៧ ធ្នូ របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​២ អំពី​ឆន្ទៈ​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​នៃ​ទំនាក់ទំនង​ការទូត​ក្រោយ ការ​កាត់ផ្តាច់​អស់​រយៈពេល​កន្លះ​សតវត្ស​មក ។ រដ្ឋាភិបាល​ទាំងពីរ តាមពិតទៅ​បានធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាសម្ងាត់​បំផុត​រយៈពេល​១៨ ខែ ដើម្បី​បញ្ចប់​កាកសំណល់​ចុងក្រោយ​មួយ​នៃ​សង្គ្រាមត្រជាក់ ហើយ​មាន​សម្តេច​សង្ឃ​កាតូលិក​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ ជា​អ្នក​ជួយ​ជ្រោមជ្រែង​ដែរ ។​a

​អ្នកនាំពាក្យ​សេត​វិមាន​លោក JOSH EARNEST ថ្លែងថា ខ្ញុំ​ពុំ​បដិសេធ​ឡើយ​ចំពោះ​ទស្សនកិច្ច​មួយ​របស់លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ ។​

​កាលពី ថ្ងៃទី​១៧ ធ្នូ សេត​វិមាន​បាន​លើក​រួច​ហើយពី​ទស្សនកិច្ច​ជាយថាហេតុ​មួយ​របស់លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​គុយបា ។ តាម​ទូរទស្សន៍ ABC លោក​អូ​បា​ម៉ា ថ្លែង​ដោយផ្ទាល់​ថា ខ្ញុំ​ពុំមាន​គម្រោង​ពិសេស​ឡើយ​សម្រាប់​ពេលនេះ ក៏​បុ​៉​ន្តែ​ចូរ​យើង​ក្រឡេកមើល តើ​អ្វីៗ​វា​វិវត្តន៍​បែបណា ។​aaa

​ឧបសគ្គ សំខាន់​សម្រាប់​ការបង្កើត​ទំនាក់ទំនង​ធម្មតា​រវាង​ប្រទេស​ទាំងពីរ គឺ​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​គុយបា​របស់​អាមេរិក​ចាប់តាំងពី​ឆ្នាំ ១៩៦២ មក ។ ពិតមែន​ហើយ ការត្រួតត្រា​សភា​ទាំងពីរ​ដោយ​គណបក្ស​សាធារណរដ្ឋ បំផ្លាញ​ក្តីសង្ឃឹម​នៃ​ការលុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ បុ​៉​ន្តែ​ទោះបី​សភា​រារាំង ក៏​លោក​អូ​បា​ម៉ា អាចធ្វើ​អ្វីៗ​សម្រាប់​គុយបា​ដែរ ។ លោក​អូ​បា​ម៉ា កាលពី​ថ្ងៃទី​១៨ ធ្នូ រហូតដល់​ប្រកាសថា លោក​ចង់​សម្រាល​ការ​រឹត​ត្បា​ត​មួយចំនួន​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ធនាគារ និង​ក្នុងការ​ដឹកជញ្ជូន ៕haa