​អ្នក «​ប្រមាថ​ទៅលើ អង្គ​ព្រះពុទ្ធ​» នៅក្នុង​ប្រទេស​ភូមា នឹង​ប្រឈមមុខ ជាប់ពន្ធនាគារ ចំនួន ០២​ឆ្នាំ

0

​កន្លងមក​អ្នក​ដែល​ប្រមាថ​ដល់​ព្រះ​នៅក្នុង​សាសនា​ឥស្លាម​នឹងត្រូវ​ផ្តា​ន្ទា​ទោស​ជាប់ពន្ធនាគា នៅពេល​ពេលនេះ​ប្រទេស​ភូមា​ក៏បាន​អនុម័ត​ច្បាប់​ដាក់ទោស​អ្នក​ដែល​ប្រមាថ​ដល់​អង្គ​ព្រះពុទ្ធ ផងដែរ​។​
​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤​ថា ជនជាតិ​ណូ​វែ​ល​សេ​ឡង់​ម្នាក់ និង​ជនជាតិ​ភូមា​ចំនួន​០២​នាក់ ត្រូវបាន​សមត្ថកិច្ច នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោសកំហុស បន្ទាប់ពី​ពួកគេ ត្រូវបាន​រកឃើញថា​ប​ង្កើ​ត «​ការប្រមាថ​ដល់ អង្គ​ព្រះពុទ្ធ​»​។​cc
​ប្រព​ភ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ផឹក​ស្រវឹង និង​បាន​ជេរប្រមាថ​ដល់​អង្គ​ព្រះពុទ្ធ ដោយមាន​បង្ហោះ​នៅ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​រង្គសាល​មួយ​នៅក្នុង​ប្រទេស​ភូមា ។​
​បន្ទាប់ពី​មាន​អ្នកដឹង អំពី​អំពើ​ប្រមាថ​នេះ ធ្វើ​ឲ្យ​មនុស្សម្នា នៅក្នុង​ប្រទេស​មានប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ជំរុញ​ឲ្យ​ដាក់ទោស ដល់​បុគ្គល​ប្រព្រឹត្ត​ខុស តាមច្បាប់​របស់​ភូមា ។​
​យោងតាម​ច្បាប់​ភូមា ដែល​បង្កើតឡើង​បានបញ្ជាក់​ថា ការប្រមាថ​ជា​អំពើ​ឆ្គាំឆ្គង​មួយ ដែល​បំផ្លាញ​ដល់​សាសនា ។ ភូមា ត្រូវបាន​គេ​ដឹងថា ជា​ប្រទេស​ដែល​បាន​គោរព ព្រះពុទ្ធសាសនា​តាំងពី​យូរ លង់​មកហើយ ។​Myanmar New Zealand
​អ្នក​ប្រមាថ​ដល់​អង្គ​ព្រះពុទ្ធ បានបង្ហាញ​រូបភាព​របស់គេ ជាមួយនឹង​ការបិទ​ភ្នែក​ទាំងសងខាង ជាមួយនឹង​ការពាក់​កាស់​ចម្រៀង នៅ​នឹង​ត្រចៀក និង​ធ្វើ​ទឹកមុខ​ខ្ពើម រអើម​នឹង​ព្រះអង្គ ។ លើសពីនេះ ជន​នោះបាន​បង្ហាញ ក្នុងនាម​ជា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ផឹកស្រា​នៅពេល​ថ្ងៃត្រង់ ដែលមាន​សុរា និង​បៀម​ខ្សៀ ។​cc
​គួររំលឹកថា ហេតុការណ៍​នោះ កើតឡើង​កាលពី​សប្តាហ៍​មុន​។ រង្គសាល​ដែលមាន​នាយក​គ្រប់គ្រង​ឈ្មោះ Philip Blackwood វ័យ​៣២​ឆ្នាំ ម្ចាស់​រង្គសាល Tun Thurein អាយុ​៤០​ឆ្នាំ និង​អ្នក គ្រប់គ្រង​លោក Htut Ko Ko Lwin វ័យ​២៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ។ ករណីនេះ បានធ្វើ​ឡើង ដោយមាន​ពាក្យបណ្តឹង​មួយ ពី​នាយកដ្ឋាន​វប្បធម៌ នៅក្នុង​ប្រទេស​ភូមា បាន​ប្តឹង​ដល់​ជន​ទាំង​០៣​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុស នូវ​អំពើ​ឆ្គាំឆ្គង​នេះ ។​
​ការវិនិច្ឆ័យ​ទោស នឹង​សម្រេច​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤​ខាងមុខ ដែល​ជនជាប់ចោទ នឹង​ប្រឈមមុខ​ទោសទណ្ឌ ចំនួន​០២​ឆ្នាំ ៕