ចិន​ផ្តល់ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​អភិវឌ្ឍ​ប្រទេស​តំបន់​មេគង្គ

0

​ប្រទេស​ចិន ប្រកាស​ផ្តល់ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ប្រទេស​ទាំង​៥ ជាប់​ដង​ទន្លេមេគង្គ រួមមាន​៖ កម្ពុជា ឡាវ ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា​។​qq
​ជំនួយ ១​ពាន់​លាន​ដុល្លារ ត្រូវ​ប្រកាស​ផ្តល់​ដោយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខៃ​ឈៀង នា​ថ្ងៃ​សៅរ៍ ទី​២០ ខែធ្នូ ឆ្នាំ​២០១៤​នេះ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​qqq
​តាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ​នា​ថ្ងៃនេះ នាយករដ្ឋមន្ត្រី​ចិន បាន​លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ​ដើរតួនាទី​សំខាន់ ក្នុង​ការតភ្ជាប់ ការដឹក ជញ្ជូន ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍ ។​q
​ចិន ក៏បាន​ប្រកាស​ផ្តល់ជំនួយ ៤៩០​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ផ្តល់​កម្ចី​ពិសេស ១,៦​ពាន់​លាន​ដុល្លារ សម្រាប់​ពង្រីក​ការនាំចេញ ផលិតផល​ពី​ប្រទេស​ចិន ៕https://www.youtube.com/watch?v=kzMi3uCH-Nk