​ព្យុះ​ព្រឹល​វាយប្រហារ​ជប៉ុន​ស្លាប់ ១១​នាក់​

0

​គិត​មកដល់​ថ្ងៃទី​២១ ខែធ្នូ មាន​អ្នក ស្លាប់​កើនឡើង​ដល់​២០​នាក់​ដោយសារ តែ​ព្យុះ​ព្រឹល​វាយប្រហារ​នៅ​ភាគ​ខាង ជើង​និង​ភាគ​កណ្ដាល​ជប៉ុន 
​តាម​របាយការណ៍​រប​ស់ម​ន្ដ្រី​ក្នុង តំបន់​បាន​បញ្ជាក់ថា ភាគច្រើន​ជន​រង គ្រោះ​មាន​វ័យ​ចំណាស់​នៅក្នុង​តំបន់ ហុក​កៃ​ដូ និង​ហុង​ស៊ូ ដែលមាន​ភ្លៀង ធ្លាក់​ច្រើនជាងគេ​បំផុត ។ ក្រៅពី​អ្នក ស្លាប់ ក៏មាន​អ្នករងរបួស​ដល់​ទៅ​រាប់ សិប​នាក់​ទៀត ។ zz
​ព្យុះ​ព្រឹល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សកម្មភាព​ចរាចរណ៍​សាធារណៈ នានា ។ ជើងហោះហើរ​ជាច្រើន​ត្រូវ​ផ្អាក ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ត្រូវ​បិទ​បញ្ចៀស ការគ្រោះថ្នាក់​កើតឡើង​ជា​យ​ថ​ហេតុ ពេល​ព្រឹល​ធ្លាក់​កាន់តែខ្លាំង​ឡើង ។ សាលារៀន​និង​ទីតាំង​ផ្សេ​អៗ​ត្រូវបាន​បិទ ទ្វារ​ដោយសារតែ​ពលរដ្ឋ សិស្ស មិន អាច​ទៅកាន់​គោលដៅ​បាន​ដោយ​ការ រាំងស្ទះ​បណ្ដាលមកពី​ព្យុះ​ព្រឹល ។ zzz
​តាម​ការ​ព្យាករ​របស់​អ្នកឯកទេស ជប៉ុន​បញ្ជាក់ថា ព្យុះ​ព្រឹល​នឹង​បន្ដ​បោក បក​រហូតដល់​ថ្ងៃទី​២១ ខែធ្នូ ។ ជា​រៀង រាល់​ឆ្នាំ ជប៉ុន​តែងតែ​រង​ការវាយប្រហារ ដោយ​ព្យុះ​ព្រឹល​បណ្ដាលឱ្យមាន​អ្នកស្លាប់ និង​រងរបួស​ជាច្រើន ។ មិនថាតែ​នៅក្នុង ប្រទេស​ជប៉ុន​ឡើយ នៅ​ប្រទេស​ជាច្រើន ជុំវិញ​ពិភពលោក ក្នុងនោះ​មាន​អាមេរិក រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​ព្យុះ​ព្រឹល នៅ​ទូទាំង​៥០​រដ្ឋ ក្នុងប្រទេស​នោះ 9