តើ​កុំព្យូទ័រ​បង្កើតឡើង​ដោយ​នរណា និង​នៅពេលណា ?

0

​កុំព្យូទ័រ​គឺជា​ម៉ាស៊ីន​អេឡិចត្រូនិក ផ្ទុក​កម្មវិធី​ជាច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំថ្ងៃ​ដូច ជា​ការងារ​ការិយាល័យ ធនាគារ ក្រុមហ៊ុន រោងចក្រ និង​ការងារ​ជាច្រើន​ទៀត ។​
​ម៉ាស៊ីន​កុំព្យូទ័រ​បែងចែក​ជា​៤​ប្រភេទ​គឺ​៖
១-Micro Computer (​កុំព្យូទ័រ​ប្រើប្រាស់​ផ្ទាល់ខ្លួន​) ។​
២-Mini Computer (​កុំព្យូទ័រ តូចៗ​) ។​
៣-Main Fram Computer (​កុំព្យូទ័រ​ធំ​) ។​
៤-Super Computer (​កុំព្យូទ័រ​ធំ​) ។​ss
​តើ​ម៉ាស៊ីន​កុំព្យូទ័រ​បង្កើតឡើង​ក្នុង​ឆ្នាំ​ណា និង​នៅពេលណា ?
​ម៉ា ស៊ីន​កុំព្យូទ័រ​បង្កើត​ដំបូង​ក្នុង​ឆ្នាំ​១៨២២ ដោយ​លោក​ឆា​ឡេស ប៊េ​ប​ប៊ែ​ច ទស្សនវិទូ វិស្វករ​មេកា​និក គណិត​វិទូ និង​ជា​អ្នក​ច្នៃប្រឌិត​ជនជាតិ​អង់គ្លេស ។ ម៉ាស៊ីន​កុំព្យូទ័រ​នេះ​ជា​ទម្រង់ «​មេកា​និក​» ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ម៉ាស៊ីន​វាយ​អង្គុលីលេខ​ដែរ ។
​ម៉ាស៊ីន​កុំព្យូទ័រ​មេកា​និក​មាន​សភាព​យឺតយ៉ាវ និង​បង្ក​ភាពស្មុគស្មាញ​ដល់​អ្នកប្រើប្រាស់​ទៀតផង ។s
​ក្នុង ឆ្នាំ​១៩៣៦ លោក​ខុនរ៉ាត ហ្សូ​ស ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​កុំព្យូទ័រ​ដែល​ផ្ទុក​កម្មវិធី​នានា (​កុំព្យូទ័រ​សម័យ​ទំនើប​) ។
​ក្នុង​ឆ្នាំ​១៩៣៧ លោក​ច​ន អា​តា​ណា​ស៊ុ​ហ្វ សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Lowa State College និង​សហការី​របស់គាត់​ឈ្មោះ​គ្លី​ហ្វ​ត បែ​៊​រី បង្កើត​កុំព្យូទ័រ​អេឡិចត្រូនិក​ដែលមាន​រូបរាង​រហូត​មកដល់​ពេល បច្ចុប្បន្ននេះ ។​
​លោក​ឆា​ឡេស កើត​នៅ​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ​១៧៩១ និង​ស្លាប់​នៅ​ថ្ងៃទី​១៨ តុលា ឆ្នាំ​១៨៧១ ក្នុង​វ័យ​៧៩​ឆ្នាំ ដោយសារ​ជំងឺ​តម្រងនោម និង​គីស ។sss
​សព​របស់លោក​ឆា​ឡេស ត្រូវគេ​បញ្ចុះ​នៅ​កន្លែង​ប​ញ្ជុះ​សព Kensal Green Cemetery នា​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ ចំណែក​ខួរក្បាល​របស់លោក​ឆា​ឡេស ត្រូវគេ​ដាក់​បង្ហាញ​ក្នុង​សារមន្ទី The Science Museum ៕