​នគរបាល​ស្រុក​សន្ទុក ឃាត់ខ្លួន​ព្រះសង្ឃ​១​អង្គ ប្រើ​អំពើ​ហឹ​ង្សា​កាប់​ព្រះសង្ឃ​ជា​មេគុណ​វត្ត​

0

កំពង់ធំ=​ព្រះសង្ឃ​វ័យ​២៥​ឆ្នាំ​១​អង្គ ត្រូវបាន​សមត្ថកិច្ច​ស្រុក​សន្ទុក​រួមជាមួយ​ធម្មការ​គណៈកម្មការ​វត្ត​ចាប់​ផ្សឹក ដើម្បី​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ខេត្តកំពង់ធំ បន្ទាប់ពី​ព្រះសង្ឃ​១​អង្គ​នេះ បាន​ប្រើ​អំពើ​ហឹ​ង្សា​កាប់​ទៅលើ​ព្រះសង្ឃ​វ័យ​ចំណាស់​១​អង្គ​ទៀត​ចំនួន​២​ពូថៅ​បង្ក​ឲ្យ​រងរបួស​ធ្ងន់​.​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៤ នៅ​វត្ត​ទួល​ចាន់ ភូមិ​គគីរ​ជួរ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​10881499_1506726932924778_5546017465780158240_n
ប្រភព​ពត៍​មាន​ពី​លោកតា​អាចារ្យវត្ត​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ​គេ​បានឃើញ​ព្រះសង្ឃ​ទាំងពីរ​អង្គ​ខាងលើនេះ កំពុងតែ​អង្គុយ​មើល​ទូរ​ទស្ស​ន៏​នៅក្នុង​កុ​ដ្ឋិ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏មាន​រឿងនេះ​កើតឡើង ព្រះសង្ឃ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះបាន​សារភាពថា​ខ្លួន​ពិតជា​បាន​កាប់​ព្រះសង្ឃ​មេគុណ​វត្ត​ទួល​ចាន់​នេះ​ពិតមែន ពីព្រោះ​ខឹង​និង​ព្រះសង្ឃ​មេគុណ​វត្ត​ខាងលើនេះ​ប្រើ​ឲ្យ​បោសសំអាត​ក្នុង​ទីធ្លា​វត្ត ជាច្រើន​ដង​ពេក​ហើយ​មិនចេះ​ត្រូវចិត្ត​ទេ​ទើប​10801566_1506726996258105_5823996187137171263_nសម្រេចចិត្ត​ទាញ​ពូថៅ​នៅក្បែ​នោះ កាប់​ទៅលើ​ព្រះ​កេះ​ព្រះសង្ឃ​រងគ្រោះ​ចំនួន​២​ពូថៅ​?
ប្រភពពី​កន្លែងកើតហេតុ​បាន​បន្តថា ជម្លោះ​រវាង​ព្រះសង្ឃ​ទាំង​២​អង្គ​ខាងលើនេះ​ទំនងជា​រឿង​ច្រណែន​គ្នា ព្រោះថា​ព្រះសង្ឃ​ដែល​បង្កហេតុ​នោះ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ ចំពោះ​ព្រះសង្ឃ​រងគ្រោះ​ជា​មេគុណ​វត្ត​ខាងលើនេះ​ជា​អ្នក​មកពី​ស្រុក​ឆ្ងាយ​។​10624647_1506726882924783_2156600695904529690_n
លោក​វរៈ​សេនី​យ៏​ត្រី ពេជ្រ​ថា​ល់ អធិការ​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹងថា​:​ព្រះសង្ឃ​រងគ្រោះ​ឈ្មោះ​ឡាយ​មិ ព្រះ​ជន្មាយុ​៦៣​ឆ្នាំ​ជា​ព្រះចៅអធិកា​វត្ត ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្តកំពង់ធំ​តែ​គ្រូពេទ្យ​កំពង់ធំ​បាន​ប្រាប់ថា អ្នករងគ្រោះ​មាន​អាកា​រៈ​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំនែក​ព្រះសង្ឃ​ដៃដល់​ឈ្មោះ​អោក​សុផល អាយុ​២៥​ឆ្នាំ​រស់នៅ​ក្បែ​វត្ត​កន្លែងកើតហេតុ ហើយ​ធ្លាប់មាន​រោគ​ស​សៃ​ប្រសាទ​ប្រចាំកាយ ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​ដដែល​បាន​បន្តថា Image3ព្រះសង្ឃ​ដៃដល់​ខាងលើនេះ​ត្រួវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ នៅ​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ​២០១៤​នេះ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​ប៊ុន​រិទ្ធី​Image4Image2