សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ន៏ ខេត្តពោធិសាត់ រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ បណ្តាញ​សមាគមនារី​ឃុំ​អូ​សណ្តាន់​ ​​សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ន៏

0

ខេត្តពោធិសាត់ នា​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ បានធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់ សមាសភាព​បណ្តាញ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏ ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ នៅ​ស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា សមាជិការ​រដ្ឋសភា​

មណ្ឌល​ពោធិសាត់ និង​ជា​សមាជិការ​គណៈកម្មាធិកា​រ​សមាគម និង​លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អ​ផិ​វ​ឌ្ឍ​ន៏​សាខា​ខេត្តពោធិសាត់ ។​3
​ ​យោងតាម​សេចក្តីសំរេច ដែល​អាន​ដោយ​លោកស្រី ប៉ុល វណ្ណ​រ៉ា ប្រធាន​អនុសាខា​សមាគមនារី ស្រុក​ក្រគរ ប្រកាស់​ទទួលស្គាល់​សមា​សភាព បណ្តាញ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏​ឃុំ​អូរសណ្តាន់ ចំនួន​១៣៧​នាក់ ក្នុងនោះ​ថ្នាក់ឃុំ​២២​នាក់ និង​ថ្នាក់ភូមិ​២៤​នាក់ និង​ថ្នាក់​ក្រុម មាន​ចំនួន​៩១​នាក់​ដែលមាន​សមាជិកា​រទាំង​៨​ភូមិ ចំនួន​១១៤០​នាក់ ។
​ ​បន្ទាប់ពី​លោកស្រី ប៊ិន ផន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏​ឃុំ​អូរសណ្តាន់ ទើបតែ​ប្រកាស​តែងតាំង​ថ្មី បាន​ធ្វី​ការ​បេ្ត​ជ្ញា​ចិត្ត​នោះ​រួចមក លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន និង​លោកជំទាវ ឯម ប៉ុណ្ណា បាន​ជម្រាប​ជួន​ថា នេះ​គឺជា​លើក​ទី​១​សម្រាប់​ខេត្ត និង​ជា​លើក​ទី​១​ទូទាំងប្រទេស ដែល​សមាគមនារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង អភិវឌ្ឍ​ន៏ បានធ្វើ​ពិធី​ប្រកាស​សមាសភាព បណ្តាញ​សមាគមនារី នៅ​ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ តាំងពី​ថ្នាក់ឃុំ ថ្នាក់ភូមិ ថ្នាក់ក្រុង និង​បន្តទៅ​ឃុំ​ភូមិ​ផ្សេងៗ​ទៀត ទូទាំង​ខេត្ត ។ សមាគមនារី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ចាប់បដិសន្ធិ​ឡើង តាំងពី​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ រហូតមកដល់​ពេលនេះ បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន​៥​លើក រួចមកហើយ ដើម្បី​ឲ្យ​ស្របទៅតាម​កា​លះ​ទេ​សះ និង​ការអភិវឌ្ឍ​ន៏​ជាក់ស្តែង របស់​ប្រទេសជាតិ ។6
​ ​ទោះជា​យ៉ាងនេះ​ក៏ដោយ សមាគមនារី​នៅតែ​ប្រកាន់​ទស្ស​នះ​វិស័យ​របស់ខ្លួន គឺ​អ្វីៗ​ទាំងអស់ ដើម្បី​សុខមាលភាព​របស់​ស្ត្រី និង​កុមារ ជា​អង្គការ​មហាជន​មួយ ដែលមាន​រចនា​សម្ព​ន្ធ័ ចាត់​តាំងពី​ថ្នាក់កណ្តាល រហូតដល់​មូលដ្ឋាន បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ផុលផុស ទូទាំងប្រទេស ។2

លោកជំទាវ​មាន​ជំនឿ​ជឿជាក់ថា ការពង្រីក​បណ្តាញ​សមាគមនារី​នៅទីនេះ គឺ​យើង​បាន​ប្រមូលផ្តុំ​កម្លាំង​ដ៏​ច្រើន​កុះករ របស់​បងប្អូន​នារី ឃុំ ភូមិ ក្រុង សំដៅ​ឲ្យ​បងប្អូន​នារី​ទាំងអស់ ត្រូវ​ចេះ​គ្រប់គ្រង ដឹកនាំ មាន​កិច្ចសហការ​សាមគ្គី​គ្នា​ល្អ ត្រូវ​ចេះ​ជួយ​គ្នា ក្នុង​គ្រា​មាន​គ្រោះអាសន្ន ពិសេស​ចំពោះ​ស្ត្រី​និង​កុមារ ឲ្យ​កាន់តែ​ប្រសើរឡើង ប្រកបដោយ​ភាពរុងរឿង និង​សុភមង្គល​ទាំង​ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​ទាំង​មួល ៕1