សមត្ថកិច្ចនគរបាល ក្រុងព្រះវិហារ ដឹកនាំដោយលោកអនុសេនីយឯក គង់ គា អធិការរដ្ឋាន នគបាលក្រុងព្រះវិហារ បានចាត់កម្លាំងក្រោមឱ្យវាទ សរុបចំនួន១៣នាក់ ចុះឡោមព័ទ្ធបង្ក្រាបទីតាំងកំពុងប្រើប្រាស់គ្រឿងញៀន ក្នុងហាងមួយកន្លែងឈ្មោះ សួន ដារ៉ារិទ្ធ ដែលស្ថិតនៅភូមិភារកិច្ច
ត្តព្រះវិហារ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ ។ លោកអនុសេនីយឯក គង់ គា អធិការរដ្ឋាននគរបាល ក្រុងព្រះវិហារ បានឲ្យដឹងថា ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ដែលមានស្រីចំនួន៥នាក់ និងប្រុសចំនួន៣ សរុបចំនួន៨នាក់ រួមមានទី១ឈ្មោះ សួន ដារ៉ារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ទី២ឈ្មោះ ថុល យឿត ជាប្រពន្ធ អាយុ៣៨ឆ្នាំ ជាម្ចាស់ផ្ទះ ទី៣ឈ្មោះ ឈី និមល ភេទស្រី អាយុ២៨ មុខរបរស្រីបំរើស្រាបៀ ទី៤ឈ្មោះ ខា សូត្រ ភេទ
ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៥ឈ្មោះ ឈុន លីម៉ី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបំរើភេសជ្ជះ អ្នកទាំង៥ រស់នៅភូមិគោគបេង សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ និងទី៦ឈ្មោះ អឿន ស្រីឡែន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបំរើភេសជ្ជះ ទី៧ឈ្មោះ កែវ សៀ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល
ក្រុងព្រះវិហារ ចំណែកទី៨ ជាក្មេងស្រី ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងព្រះវិហារ បានធ្វើការឃាត់ខ្លួន ហើយធ្វើការនែនាំនិងអប់រំ រួចដោះលែងក្មេងស្រី ឲ្យវិលត្រឡប់ទៅផ្ទះវិញ និងមនុស្សចំនួន៧នាក់ លោកបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ៕



































