​កូនអ្នកមាន​អំណាច​បើករថយន្ត​ប្រដេញ​គ្នា​ជ្រុល​បុក​រះ​រនាំង​ដែក​ពេញទំហឹង បាក់​អស់​១២​ផ្ទាំង​និង​រថយន្ត​រង​ការខូចខាត​

0

​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១២​ផ្ទាំង ត្រូវ​រង​ការខូចខាត​បាក់​រាបស្មើ​ដល់​ដី បន្ទាប់ពី​មាន​ក្រុម​កូនអ្នកមាន​មួយក្រុម​បើករថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​ប្រដេញ​គ្នា​តាម​ដងផ្លូវ​ព្រះសីហនុ ក៏​ជ្រុល​ល្បឿន​រេ​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពេញទំហឹង នៅ​ចំណុច​ទល់មុខ​នឹង​ក្រុមហ៊ុន cellcard ខាងលិច​

វិមានឯករាជ្យ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៤​។​4
​ ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​មាន​ហេតុការណ៍​កើតឡើង គេ​ស​ង្គេ​ត​ឃើញ​មនុស្ស​មួយក្រុម បើករថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ក្នុងចំណោម​រថ​យន្ត​ស៊េរី​ទំនើប​ទាំងនោះ ម៉ាក Lexux GS300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1628 ដែល​ត្រូវបាន​គេ​ឃើញ​បើកបរ​ដោយ​នារី​2

វ័យក្មេង​ម្នាក់ បាន​រេ​ចង្កូត​ជ្រុល​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលអោយ​រនាំង​ដែក​ចំនួន​១២​ផ្ទាំង ត្រូវ​រង​ការខូចខាត​បាក់​រាបស្មើ​ដល់​ដី ចំណែក​រថយន្ត​ត្រូវ​រង​ការខូចខាត​ចំហៀង​ខាងឆ្វេង ស្ទើរតែ​ទាំងស្រុង ។1

ភ្លាមៗ​នោះ​ផងដែរ​នារី​ដែលជា​ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​គ្នីគ្នា​បើករថយន្ត​ស៊េរី​ទំនើប​មក​ទទួល​ចេញទៅ​បាត់​។​​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕