សៀមរាបៈ កងកម្លាំងនគរបាលទទួលបន្ទុកការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៣នាក់បន្ទាប់ពីពួកគេបានចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុង
សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបដោយប្រើប្រាស់លិខិតក្លែងបន្លំខុសច្បាប់។
លោកវរៈសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងនគរបាលខេត្តសៀមរាបទទួលការងារ អន្តោប្រវេសន៍បានអោយដឹងថា ជនជាតិវៀតណាមទាំងបីនាក់ដែលត្រូវបានឃាត់ខ្លួននោះទី១ឈ្មោះអេង ផង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខងារជានាយករងសាខាតំបន់បឹងទន្លេសាប នៃអង្គការការពារបរិស្ថាន និងសិទ្ធពលរដ្ឋកម្ពុជា បច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក
ក្រុង-ខេត្តសៀមរាប ទី២ឈ្មោះ ចឹង តឹងវៀត ភេទប្រុសអាយុ៤៨ឆ្នាំ ប្រើប្រាស់ប័ណ្ណសមា ជិកការពារបរិស្ថានក្លែងក្លាយ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប និងទី៣ ឈ្មោះ ឡេ យ៉ាំងលើយ ភេទប្រុសអាយុ២៨ឆ្នាំ ប្រើប្រាស់ប័ណ្ណសមាជិកការពារបរិ ស្ថានក្លែងក្លាយ បច្ចុប្បន្ននៅភូមិទី០៧ សង្កាត់ចុងឃ្នាស ក្រុង-ខេត្តសៀមរាប។
លោកវរៈសេនីយ៍ ឯក ចៅម៉ៅវីរៈ បានអោយដឹងទៀតថា ការចាប់ខ្លួនជនជាតិវៀណាម ទាំងនោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងរបស់លោកទទួលបានព័ត៌មានពីកម្លាំងការិយាល័យ នគរបាលចរាចរណ៍ជើងទឹកថា មានជនជាតិវៀតណាមចំនួនបីនាក់គ្មានឯកសារត្រឹមត្រូវតាម ច្បាប់ តែមានប្រើប្រាស់ប័ណ្ណសមាជិករបស់អង្គការការពារបរិស្ថានចុះធ្វើសកម្មភាពបង្ក្រាប បទល្មើសនេសាទនៅតំបន់ចុងឃ្នៀស ពេលនោះកម្លាំងរបស់លោកក៏បានចុះទៅដល់គោល ដៅពិនិត្យមើលហើយក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
លោកវរៈសេនីយ៍ឯកបានអោយដឹងទៀតថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ អ្នក ទាំងបីនាក់នេះជាមួយបក្សពួកបីនាក់ផ្សេងទៀត ដែលបាននឹងកំពុងគេចខ្លួនបាននាំគ្នាចុះទៅ បង្ក្រាបបទល្មើសនេសាទនៅតំបន់ក្បាលតោ ដោយមិនបានសហការជាមួយសមត្ថកិច្ចណា ឡើយ និងបាននាំយកទូកនេសាទមួយគ្រឿងរបស់អ្នកនេសាទមករក្សាទុកនៅតំបន់ចុង ឃ្នៀសហើយឈ្មោះ វេត ដែលជាប្រធានក្រុម បានតំរូវអោយម្ចាស់ទូកនោះបង់ប្រាក់អោយខ្លួន ចំនួនមួយលានប្រាំសែនរៀលទើបអោយទូកនោះត្រឡប់ទៅវិញ។
លោកបានបញ្ជាក់អោយដឹងទៀតថា ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចរបស់លោកដក ហូតបានកាណូតមួយគ្រឿង កាំបិតផ្គាក់ចំនួនពីរ ពូថៅមួយ ដំបងឆក់មួយ ម៉ាស៊ីនថតរូបមួយ គ្រឿង និងសម្ភារៈមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងនគរបាលខេត្តសៀមរាបទទួលការងារ អន្តោប្រវេសន៍បានបញ្ជាក់ថា បច្ចុប្បន្នជនទាំងបីនាក់ត្រូវបានលោក កើត សុវណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប បញ្ជារអោយឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តសៀមរាបចាត់ការតាមច្បាប់៕




































