​រថយន្ត​ហ្វ័​ត និង​កុងតឺន័រ​ប៉ះគ្នា បណ្តាលអោយ​ស្ទះចរាចរណ៍ ជិត​២០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង

0

​កំពង់ឆ្នាំង​​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​បណ្តាលអោយមាន​ការកកស្ទះ ចរាចរណ៍​ជិត​២០​នាទី កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្លូវបំបែក​ជា​៤ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង រវាង​រថយន្ត​ដឹក​កុងតឺន័រ ប៉ះគ្នា​ជាមួយ​រថយន្ត​ម៉ាក​ហ្វ័​ត ប្រភេទ​ភី​ក​អាប់ ពាក់​ស្លាក​លេខ ONG 202 2-227 ។20141222_111154
​ ​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ហ្វ័​ត​ខាងលើ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ មកដល់​ចំណុច​ផ្លូវ​កោង មាន​ស្ថានភាព​ចង្អៀត ដោយ​ផ្លូវ​ម្ខាង​ទៀត មិនអាច​ធ្វើដំណើរ​បាន កំពុង​រៀបចំ​អ៊ុត​ចាក់​ស៊ូ រថយន្ត​ទាំងពីរ ក៍​ប៉ះគ្នា​គៀប​ជាប់​តែម្តង ។

រថយន្ត​ម៉ាក​ហ្វ័​ត រង​ការខូចខាត​ផ្នែក​ខាងក្រោយ ចំហៀង​ខាងឆ្វេង ចំណែក​រថយន្ត​ដឹក​កុងតឺន័រ កំពិត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ ។ តែ​សំណាងល្អ មិន​បណ្តាលអោយ​នរណាម្នាក់ មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត ឬ​របួស​មនុស្ស​ឡើយ ។20141222_111158
​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង ចុះមក​អន្តរាគមន៍ សម្រួល​ចរាចរណ៍ រួច​នាំយក​រថយន្ត​ទាំងពីរ ទៅធ្វើ​ការដោះស្រាយ​តាម​នីតិវិធី ៕