​តួលេខ​ជនរងគ្រោះ​បាត់បង់​ជីវិត​នៅ​តំបន់​អាហ្វ្រិក​ខាងលិច ដោយសារ​មេរោគ អេ​បូ​ឡា​កើនឡើង​ប្រមាណ​ជាង​៧​ពាន់​នាក់​ហើយ​គិត​មកដល់​ចុងខែ ធ្នូ នេះ​

0

​ ​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា បច្ចុប្បន្ន​ប្រទេស ចំនួន​បី​ដែល​ទទួលរង​ធ្ងន់ធ្ងរ​ជាងគេ​បំផុត ចំពោះ​ការ​រាតត្បាត នៃ​វីរុស​ឆ្លង​អេ​បួ​ឡា ក្នុងនោះ​មាន​ប្រទេស​លី​បេ​រី​យ៉ា សៀ​រ៉ា​ឡេ​អូន និង ហ្គី​ណេ បាន​បន្ត​ឆក់យក​អាយុ ជីវិត​មនុស្ស​កើនឡើង​ដល់

៧.៣៧៣ នាក់​ហើយ ខណៈដែល​តួលេខ​មរណៈភាព កាលពីមុន​មាន​ប្រមាណ ៦.៩០០ នាក់ ។​
​ ​នាពេល​ថ្មីៗ​នេះ អ្នក​ជម្ងឺ​អេ​បូ​ឡា ៨ នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ម៉ាលី និង ៨ នាក់​ផ្សេងទៀត​នៅ​នី​ហ្ស៊េ​រី​យ៉ា ចំនែកឯ​ម្នាក់​បន្ថែមទៀត​នៅ​សហរដ្ឋអាមេរិក ទើប ធ្វើឱ្យ​តួលេខ​ជនរងគ្រោះ​ផ្ទុក​ជម្ងឺ​អេ​បូ​ឡា​សរុប​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច ឈរ​នៅ ចំនួន ១៩.០៣១ នាក់ ។​3
​ ​ដោយឡែក​នៅក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​សៀ​រ៉ា​ឡេ​អូន​បានសម្រេច​ដាក់ចេញ ចំណាត់ការ​យ៉ាង​តឹងរឹង​មួយ ដើម្បី​ទប់ស្កាត់ និង បង្ការ​ការឆ្លង​រាតត្បាត​នៃ​វីរុស អេ​បូ​ឡា​ដូចជា​៖ ការដាក់​បម្រាម​គោល​ចរ​ឆ្លងកាត់​បណ្តា​តំបន់​មួយចំនួន​ក្នុង ប្រទេស ជាពិសេស​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​លើ​ការជួបជុំ​ជា​សាធារណៈ ។​4 2 1